រយៈពេល៩ខែ អាជ្ញាធរជាតិអប្សរាផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ-Nine months of 2021, APSARA National Authority assessed the home construction site for 392 families in the Angkor Park-19 October 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ។ ជាក់ស្តែងចាប់ពីថ្ងៃទី០១ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លិខិតអនុញ្ញាតសាងសង់ចំនួន៣៩២ ករណី ដោយមានភ្ជាប់នូវគំនូសប្លង់ស្ថាបត្យកម្មខ្មែរត្រូវបានចេញជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់។
ការអនុញ្ញាតនោះរួមមាន៖ ខែមករា អនុញ្ញាតចំនួន៦១ ករណី ខែកុម្ភៈ អនុញ្ញាតចំនួន៧៣ ករណី ខែមីនា អនុញ្ញាតបានចំនួន៣៩ ករណី ខែមេសាអនុញ្ញាតចំនួន៣៣ ករណី ខែឧសភាអនុញ្ញាតបានចំនួន៤៨ ករណី ខែមិថុនា អនុញ្ញាតបានចំនួន១៣ ករណី ខែកក្កដា អនុញ្ញាតបានចំនួន៤១ ករណី ខែសីហា អនុញ្ញាតបានចំនួន៥៥ ករណី និងខែកញ្ញា អនុញ្ញាតបានចំនួន២៩ ករណីផងដែរ។
ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប ច្រកចេញតែមួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែមួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា។
បញ្ជាក់៖ ករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង។
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
….
Nine months of 2021, APSARA National Authority assessed the home construction site for 392 families in the Angkor Park.
The Department of Land and Habitat Management in the Angkor Park of APSARA National Authority said that nine months of 2021, the working team assessed the home construction site for the people living in the Angkor Park for 392 families.
According to the team’s report, the permissions were granted for 61 cases in January, 73 cases in February, 39 cases in March, 33 cases in April, 48 cases in May, 13 cases in June, 41 cases in July, 55 cases in August and 29 cases in September.
Please note that all house construction requests are free of charge.
Article and Photo: Department of Land and Habitat Management in the Angkor Park

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn