ក្រុមភ្នាក់ងារទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ សិក្សាវគ្គបណ្តុះបណ្តាលការគ្រប់គ្រងហានិភ័យប្រាសាទ-Tourism agents get trained on the risk management of temples

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអ្នកជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាងជើងថែវរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់តាមប្រាសាទជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។
លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីចំណេះដឹងទូទៅ អំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្ម រចនាសម្ពន្ធ និងស្គាល់ច្បាស់ពីទីតាំងហានិភ័យជាដើម។ លោក អ៉ឹម សុខរិទ្ធី បន្ថែមថា ចំណេះដឹងជាមូលដ្ឋាន គឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ ដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា៕
អត្ថបទ និងរូបភាព: លោក យី សុថា
….
Tourism agents get trained on the risk management of temples
On 14 October 2021, the Tourism agents of the APSARA National Authority​ are being trained on the risk management of temples. This training is organized by the Department of Angkor Tourism Development in collaboration with experts from GIZ​ of Germany, and the Department of Monuments and Preventive Archaeology.
The training is being held at the Preah Poan Gallery of Angkor Wat, to strengthen the capacity of the Tourism agents at the temples as additional knowledge so that all agents know the actual condition of the temples and contribute to conservation work.
Mr. IM Sokrithy, Director of the Department of Monuments and Preventive Archaeology, said that APSARA National Authority always pays attention to promote capacity building among the staffs. Especially the tourism agents who work directly with the temples.
He said that this training provides general knowledge about stones, stone history, erosion of temples, the evolution of architecture, structure, and know the location of risks. He added that the basic knowledge is to be able to observe everywhere to know the general condition of the temples to avoid the risk in time.
Article and photos: Mr. Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn