ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយបណ្តាអង្គទូតអាស៊ាននិងប្រទេសដៃគូរួមគ្នាដាំដើមឈើ និងជិះកង់ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន-The Ministry of Culture and Fine Arts with ASEAN diplomats and partner countries join the tree planting and cycling program for the celebration of Siem Reap-ASEAN City of Culture-11 October 2021

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មានតួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ សហការជាមួយបណ្តាអង្គទូតអាស៊ាន និងប្រទេសដៃគូ បានរួមគ្នាដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ឯកឧត្តម ស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២ តាមរយៈកិច្ចប្រជុំលើកទី៩របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។
ដោយឡែក ព្រឹត្តិការណ៍ដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ពេលនេះជាកម្មវិធីមួយ ដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាទៅដល់ប្រទេសដែលជាសមាជិក៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន និងលោក ហ៊ុំ រិទ្ធី
….
The Ministry of Culture and Fine Arts with ASEAN diplomats and partner countries join the tree planting and cycling program for the celebration of Siem Reap-ASEAN City of Culture
The Ministry of Culture and Fine Arts of Cambodia’s initiative as chair of AMCA 2020-2022, in collaboration with ASEAN diplomats and partner countries to join the tree planting and cycling program at Angkor World Heritage Site on the morning of 11 October 2021, presided by H.E Mr. Sum Map, Secretary of State of the Ministry of Culture and Fine Arts and High Representative of H.E Dr. Phoeurng Sackona, Minister of the Ministry of Culture and Fine Arts.
H.E Mr. Sum Map, on behalf of the Ministry of Culture and Fine Arts, stated that Siem Reap was selected as the ASEAN City of Culture for 2020-2022 through the 9th Meeting of the ASEAN Ministers in charge of Culture and Arts because Siem Reap, the former capital of Khmer Empire, is rich in both tangible and intangible cultural heritage as well as a world-famous tourism destination. In particular, the tree planting and cycling event in Angkor, a World Heritage Site, is an event organized by the Ministry of Culture to show the potential of Siem Reap, Cambodia’s famous cultural city to ASEAN member states.
Article: Department of Communication
Photos: Mr. Hab Kim An and Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn