APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

Archeology​ Conservation

ការស្រាវជ្រាវនៅព្រែកស្រមោច-Research at Sramoch Canal- 09 May 2024

ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួនយល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណមានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។

Read More »
News

អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព-APSARA National Authority and Banteay Srei District Authority to increase cooperation in the Effective Management of the Angkor Area- 08 May 2024

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយសាលាស្រុកបន្ទាយស្រី អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរឃុំរុនតាឯក ក្នុងគោលបំណងបង្កើនកិច្ចសហការបន្ថែមទៀតលើការផ្តល់សេវាកម្មផ្សេងៗពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស អំពីការសាងសង់សំណង់ និងការប្រើប្រាស់ដីធ្លី នៅក្នុងតំបន់អង្គរឱ្យបានសមស្រប។

Read More »
News

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ-APSARA National Authority to hold a training course on the transfer of knowledge and skills to successors in the conservation and restoration of temples- 07 May 2024

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូប ជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។

Read More »
News

ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំនៅប្រាសាទនាគព័ន្ធ-Angkor Thom Residents to ask for rain at Neak Poan Temple- 03 May 2024

អ្នកឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។

Read More »
Archeology​ Conservation

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម-APSARA National Authority found more than 100 pieces of sandstone Buddha statues at Ta Prohm Temple- 30 April 2024

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។

Read More »
Archeology​ Conservation

ដំណាក់កាលជួសជុលខឿនព្រះលានជល់ដំរី ចុងក្រោយ-The final stage of the Terrace of the Elephants platform restoration- 29 April 2024

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

Read More »
Archeology​ Conservation

វឌ្ឍនភាពការងារជួសជុលប្រាសាទជម-Progress of Chorm Temple’s restoration project- 26 April 2024

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីលស៊ីសឱ្យមានភាពប្រសើរឡើងវិញ។

Read More »
Events

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ-Heads of APSARA National Authority to participate in “When Shaolin Meets Bokator at Angkor Event”- 24 April 2024

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ  “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” ដែលរៀបចំនៅបរិវេណខាងជើងប្រាសាទបាយ័ន។

Read More »
News

ប្រជាពលរដ្ឋមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ សប្បាយរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់បានបរិច្ចាគមក-The residents are happy to see the showcase of their donated traditional textiles in the museum- 22 April 2024

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។

Read More »