Thursday, June 13, 2024
Latest:

APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

Achieved Projects

ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័នបានបញ្ចប់ការជួសជុលជាស្ថាពរហើយ-The southwest platform of Bayon Temple’s third terrace has been restored. – 29 January 2024

ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។

Read More »
News 2024

អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានអង្គរជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់-The handover ceremony of the conservation and restoration site at the Angkor Archeological Park under the cooperation between the World Monument Fund and the APSARA National Authority- 29 January 2024

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានអង្គរជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។

Read More »
News 2024

និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣៦០រូប ចូលរួមស្តាប់បាឋកថាស្តីពី “ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗនៅតំបន់អង្គរ”-360 Royal University of Phnom Penh students participated in a lecture on “Knowledge and Recent Research in the Angkor Site”- 26 January 2024

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បាឋកថាស្ដីពី“ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗនៅតំបន់អង្គរ”នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ

Read More »
News 2024

អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀតនៅបរិវេណប្រាសាទតាព្រហ្មកិល-APSARA National Authority to continue to study and excavate the structures at Ta Prohm Kel Temple- 25 January 2024

បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ នាចុងឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការធ្វើកំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិលបន្តទៀត ដើម្បីធ្វើឱ្យសំណង់ប្រាសាទ ដែលមានតួនាទីជាកន្លែងសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំមួយនេះ

Read More »
Archeology​ Conservation

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ-APSARA National Authority completed the restoration work of the central tower of Ta Prohm Kel Temple – 24 January 2024

បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។

Read More »
Archeology​ Conservation

អ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋ ក្នុងបរិវេណកសិន្ធុទី២ ប្រាសាទបាគង-APSARA National Authority to restore and strengthen the brick temple in the area of the Bakong Temple’s second moat – 24 January 2024

អ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២(តួទី១៣នៅទិសអាគ្នេយ៏ និងតួទី២២នៅខាងត្បូង) ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

Read More »
Archeology​ Conservation

ខឿនជាន់ទីមួយ នៅប្រាសាទបាយ័ននៃជ្រុងខាងកើតឆៀងខាងត្បូង ប្រវែងជាង១០ម៉ែត្រ កំពុងជួសជុលឱ្យប្រសើរឡើងវិញ-The first terrace platform of the Bayon Temple in the southeast corner, more than 10 meters long, is being restored – 23 January 2024

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលពង្រឹងខឿនរួតទី១របស់ប្រាសាទបាយ័ន នាជ្រុងខាងកើតឆៀងខាងត្បូង ដោយសារតែខឿននោះ បានរំកិលស្រុត ថ្មកម្រាលហែកក្រៀកមិនមានលំនឹងជាដើម។

Read More »
Archeology​ Conservation

អាជ្ញាធរជាតិអប្សរា គ្រោងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកដូចពីសម័យបុរាណឡើងវិញ-APSARA National Authority plans to restore the ponds at the Bayon Temple – 23 January 2024

រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។

Read More »
News 2024

អ្នកសារព័ត៌មានជាង២០រូបអញ្ជើញមកពីរាជធានីភ្នំពេញធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប-22 journalists from Phnom Penh visit two museums in Siem Reap – 22 January 2024

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន២២រូប មកពីស្ថាប័នផ្សេងៗបានធ្វើដំណើរពីរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីសិក្សាស្វែងយល់ការងារអភិរក្សនៅក្នុងសារមន្ទីរ និងធ្វើការផ្សព្វផ្សាយបន្ត។

Read More »