Saturday, October 26, 2024
Latest:

APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

Archeology​ Conservation

អាជ្ញាធរជាតិអប្សរាបើកការដ្ឋានជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែ-APSARA National Authority to restore the terrace of Banteay Samre temple- 26 January 2023

អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការGIZនៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

Read More »
Community

អ្នកភូមិនគរក្រៅតែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា- Angkor villagers always celebrate a traditional spiritual ceremony – 25 January 2023

ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ អ្នកស្រុកអង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីតាមជំនឿរៀងៗខ្លួន នៅតាមភូមិ តាមតំបន់ខ្លួនរស់នៅមិនដែលខកខាន។

Read More »
Archeology​ Conservation

អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត – APSARA National Authority to organize new walkways for tourists to visit Angkor Wat​- 25 January 2023

ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។

Read More »
Archeology​ Conservation

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន៥០ភាគរយហើយ – The restoration project on the northern corner of Phnom Bakheng temple is 50% completed – 25 January 2023

គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយ មូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។

Read More »
Archeology​ Conservation

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម-APSARA National Authority and India to restore the sandstone floor in the central tower of Ta Prohm temple – 24 January 2023

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម

Read More »
News 2023

ដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ក្របីរៀល – At the beginning of 2023, APSARA National Authority opened training courses on heritage education to the students of Krabei Riel Primary School – 24 January 2023

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ។

Read More »
News 2023

រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា The environmental cleaning team of APSARA keeps the Angkor site clean and beautiful- 24 January 2023

ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច លោកអ្នកនាងតែងតែបានឃើញសកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនោះរួមមាន៖ ការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ

Read More »
News 2023

សមុច្ច័យចំនួន១១មុខនៃតម្បាញសូត្រខ្មែរនឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី Eleven collections of Khmer silk weaving will be on display at the MGC Asian Traditional Textiles Museum- 23 January 2023

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង១១មុខនេះ មានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ នៅក្នុងនោះក៏មានហូលពិតានចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។

Read More »
Archeology​ Conservation

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផល បានប្រមាណ៩០ភាគរយ-Angkor Wat Causeway’s second phase restoration to achieve about 90%-20 January 2023

ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យ
សូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។

Read More »