
ថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងមានពិព័រណ៍ស្តីពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការចាក់បញ្ចាំងសិល្បៈនិងការសម្តែងសិល្បៈអាយ៉ៃឆ្លើយឆ្លងជូនទស្សនា The second Day of Thanks Angkor Event will feature an exhibition on the achievements of the APSARA National Authority, art screenings, and Ayai art performances.-14 December 2022
ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២មក ទទួលបានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។