Sunday, May 19, 2024
Latest:

អ្នកជំនាញការចំពោះកិច្ច នៃអាយស៊ីស៊ី-អង្គរ ចុះពិនិត្យទីតាំងដែលពលរដ្ឋស្ម័គ្រចិត្តផ្លាស់ប្តូរទៅភូមិរុនតាឯក និងអភិវឌ្ឍន៍ពាក់ស្នែង-ICC-Angkor Experts to visit the dismantling and relocation of illegal constructions at the Angkor site-12 December 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នកជំនាញការចំពោះកិច្ចនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ក្រុមការងារពាក់ព័ន្ធ បានអញ្ចើញចុះពិនិត្យទីតាំងមួយចំនួនដែលពលរដ្ឋបានស្ម័គ្រចិត្ត ផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។

នាពេលនោះដែរ ក្រុមអ្នកជំនាញការចំពោះកិច្ច នៃអាយស៊ីស៊ី-អង្គ បានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ និងបានស្វែងយល់ពីទិដ្ឋភាពជាក់ស្តែងនៃការរស់នៅមិនសមស្របរបស់ប្រជាពលរដ្ឋ និងបានចុះទៅពិនិត្យផ្ទាល់នូវទិដ្ឋភាពជាក់ស្តែងនៅតំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងដែរ៕

ICC-Angkor Experts to visit the dismantling and relocation of illegal constructions at the Angkor site

On 11 December 2022 experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) accompanied by H.E. Dr. Hang Peou, Director General of APSARA National Authority, Deputy Director General, advisor, and the relevant working group, inspected some places where people volunteered to relocate from the Angkor site to live in Run Ta Ek Eco-village and Peak Sneng development area.

At the same time, the experts of ICC-Ang met with the residents and learned about the realities of the people’s inappropriate living and visited the realities of Run Ta Ek Eco-village and Peak Sneng development area.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn