ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃបើកព្រឹត្តការណ៍រំលឹកគុណអង្គរ-14 December 2022, the opening day of the Thanks Angkor Event-13 December 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលអាជ្ញាធរជាតិអប្សរា នឹងរៀបចំឡើង ចំនួន៣ថ្ងៃបានខិតចូលមកដល់ហើយ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នៅបរិវេណប្រាសាទអង្គរវត្ត។
ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ មានពិធីបួងសួងបែបសាសនា បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នាបរិវេណមុខប្រាសាទអង្គរវត្ត កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ បន្ទាប់ពីនោះ វេលាម៉ោង១០ព្រឹក មានពិធីរាប់បាត្រព្រះសង្ឈចំនួន១៣០អង្គផងដែរ ក្នុងន័យនេះពុទ្ធបរិស័ទ មានបំណងចូលរួមក្នុងពិធីខាងលើ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងមានប្រសាសន៍បន្តថា នៅពេលល្ងាចចាប់ពីវេលាម៉ោង៥តទៅ នៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត ក៏មានពិធីសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ «រាត្រីចងចាំ» ជូនទស្សនិកជនបានទស្សនា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញសាធារណៈជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនេះ។
សូមជម្រាបដែរថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំកម្មវិធីផ្សេងៗគ្នាជាច្រើន ហើយអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាបន្តបន្ទាប់ ពីពេលវេលានិងកម្មវិធីទាំងនោះ ដើម្បីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជ្រាប និងបានចូលរួមទស្សនា៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាពឯកសារ៖លោក ហាប់ គឹមអាន

The Thanks Angkor Event, which will be organized by the APSARA National Authority for three days, is approaching, from the 14th to the 16th of December, 2022 in front of the Angkor Wat temple.
H.E. Mr. Long Kosal, Deputy Director General and Spokesperson of APSARA National Authority said that in the early morning of 14 December, a religious prayer ceremony will be held in front of Angkor Wat. This ceremony will be presided over by Deputy Prime Minister Men Sam An, Minister of National Assembly-Senate Relations and Inspection, High Representative, Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine-Arts, President of the Board of APSARA National Authority, Heads of Siem Reap Provincial Administration, Heads of APSARA National Authority, UNESCO Representative in Cambodia, government officials at all levels, national and international tourists. After that, at 10 am, there is an offering ceremony for 130 monks, in this sense, Buddhists who intend to participate in the above ceremony will be welcome to join.

H.E. Mr. Long Kosal added that in the evening from 5 pm behind the Angkor Wat temple, there will be a performance of various art forms “Memory Night” for the audience to enjoy.

In this regard, APSARA National Authority would like to invite the public to participate in this event.
It should be informed that during the three days of the Thanks Angkor Event, APSARA National Authority also organizes many different programs and APSARA will continuously inform the schedule of those programs.

Article: Office of Communication
Photos: Mr. Hab Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn