News

News

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ -Public order agents install poles and plant grasses to enhance the green landscape around the Bayon Temple- 19 September 2023

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។

Read More
News

នៅព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយរថយន្តដឹកគ្រឿងសំណង់ប៉ះជាមួយនិងភ្ញៀវទេសចរ – This morning, there was a traffic accident between a truck and a tourist- 18 September 2023

នៅវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅមុខខាងកើតប្រាសាទបន្ទាយក្ដី។

Read More
Archeology​ ConservationNews

ក្រុមជួសជុលនៃអាជ្ញាធរជាតិអប្សរា បានរកឃើញមានការសាងសង់ខឿនពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន – APSARA National Authority’s restoration team found a two-story structure on the third terrace of the Bayon temple- 18 September 2023

ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។

Read More
NewsWater & Forestry

សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ – Another female Leopard Cat is set to be released in the natural forest of Angkor Park- 18 September 2023

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

Read More
News

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត – APSARA National Authority cooperates with the private sector to continue planting grass and trees in front of Angkor Wat- 18 September 2023

កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

Read More
News

បាថកថា ស្ដីពីចម្លាក់រឿងព្រះបាទសូរ្យវរ្ម័នទី២នៅលើថែវខាងត្បូងអង្គរវត្តតាមរយៈសិលាចារឹក និងបុរាណវិទ្យា ទទួលបានការជជែកយ៉ាងផុសផុល – The lecture on the bas-relief of King Suryavarman II in the south gallery of Angkor Wat through inscriptions and archeology has received an active debate- 15 September 2023

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំបាឋកថាមួយស្ដីពី ចម្លារឿងព្រះបាទសូរ្យវរ្ម័នទី២ នៅលើថែវខាងត្បូងអង្គរវត្ត តាមរយៈសិលាចារឹក និងបុរាណវិទ្យា ដែលមានអ្នកចូលរួមប្រមាណ២០០ ភាគច្រើនជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ។

Read More
EventsNews

នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត – On the evening of 14 September 2023, the 45th session of the UNESCO World Heritage Committee in Riyadh, Saudi Arabia- 15 September 2023

បានសម្តែងនៃការអបអរសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះ អាជ្ញាធរជាតិអប្សរាស្តីអំពីការអភិរក្សតំបន់អង្គរតាមរយៈសេចក្តីសម្រេចលេខ 45 COM 7B.152 និងអាជ្ញាធរជាតិសំបូរព្រៃគុកស្តីអំពីតំបន់អភិរក្សសំបូរព្រៃគុកតាមរយៈសេចក្តីសម្រេចលេខ 45 COM 7B.151 ។

Read More
News

ក្រៅពីការទស្សនាថ្ងៃរះ និងថ្ងៃលិច ប្រាសាទភ្នំបាខែងក៏ក្លាយជាគោលដៅហាត់ប្រាណរបស់ភ្ញៀវជាតិ – Apart from watching the sunrise and sunset, Phnom Bakheng Temple also become a fitness destination for national guests- 15 September 2023

បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។

Read More
News

ភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរាសម្អាតគំនរដី នៅតាមជើងខឿនប្រាសាទលលៃ – APSARA National Authority clears piles of soil at the Lolei temple- 14 September 2023

ក្នុងគោលគំនិតលើកតម្លៃសោភ័ណភាព និងបរិស្ថានជុំវិញប្រាសាទលលៃឱ្យកាន់តែល្អប្រសើរ ភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តលលៃ បានសម្អាតគំនរដី និងកម្ទេចថ្មសំណង់កុដិចាស់របស់វត្តលលៃ នៅតាមជើង ខឿនប្រាសាទផ្នែកខាងលិច និងខាងត្បូង។

Read More
News

ភ្ញៀវទេសចរចូលទស្សនាប្រាសាទក្រោលគោ កាន់តែមានភាពងាយស្រួល -It is easier for tourists to visit the Krol Ko temple- 14 September 2023

ក្រុមការងារភ្នាក់ងារទេសចរណ៍ សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ ក្រុមការងាររៀបចំវង់ទស្សនា និងក្រុមបរិក្ខាទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា និងក្រុមការងារ HCC-Angkor កំពុងបន្តរៀបចំសម្អាតដី ធ្វើផ្លូវ កាត់ក្រីរុក្ខជាតិតូចៗ ដាំស្មៅ និងដាំដើមឈើក្នុងបរិវេណផ្លូវដើរថ្មីសម្រាប់ចូលទៅទស្សនាប្រាសាទក្រោលគោ។

Read More