ភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរាសម្អាតគំនរដី នៅតាមជើងខឿនប្រាសាទលលៃ – APSARA National Authority clears piles of soil at the Lolei temple- 14 September 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្នុងគោលគំនិតលើកតម្លៃសោភ័ណភាព និងបរិស្ថានជុំវិញប្រាសាទលលៃឱ្យកាន់តែល្អប្រសើរ ភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តលលៃ បានសម្អាតគំនរដី និងកម្ទេចថ្មសំណង់កុដិចាស់របស់វត្តលលៃ នៅតាមជើង ខឿនប្រាសាទផ្នែកខាងលិច និងខាងត្បូង។

លោកសោម ប៊ុនធឿន ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ដែលកំពុងដឹកនាំអនុវត្តការងារ បានឱ្យដឹងថា គំនរដីនិងកម្ទេចថ្មដែលគរនៅតាមជើងខឿនប្រាសាទលលៃនេះ គឺមានជាយូរឆ្នាំមកហើយ។ កម្ទេចដីនិងថ្មសំណង់កុដិចាស់របស់វត្តលលៃទាំងនេះ យើងបានយកទៅចាក់បំពេញផ្លូវចូលប្រាសាទពីខាងជើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមភូមិក្បែរៗនោះ។

អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក រដ្ឋ ផល្លីន

APSARA National Authority clears piles of soil at the Lolei temple

To enhance the beautification and environment around the Lolei temple, the tourism agents and the public order agent of the APSARA National Authority, including the monks and Buddhists of the Lolei Pagoda, cleaned up the mounds of the old Lolei Pagoda building at the Lolei temple.

Mr. Som Bunthoeun, the head of the tourism agents leading the work, said that the piles of soil at the Lolei temple have been around for many years. We used small stones from the old Lolei Pagoda building to fill the temple entrance from the north to facilitate the travel of tourists and people living in nearby villages.

Article: Department of Research, Training, and Communication
Photos: Rath Phallin

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn