សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ – Another female Leopard Cat is set to be released in the natural forest of Angkor Park- 18 September 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យ ក្នុងការដោះលែងសត្វព្រៃ ជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗ មួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់ នេះនៅតែមានវត្តមាន នៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួន បន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវ ជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

Another female Leopard Cat is set to be released in the natural forest of Angkor Park

On 13 September 2023, a project to release wildlife in Angkor Park in collaboration with the APSARA National Authority, Phnom Penh Forestry Administration, and the Wildlife Alliance transported a female Leopard Cat from the Wildlife Rescue Center, Phnom Tamao. The project team plans to release it into the natural forest of Angkor Park soon.

So far, the project has been successful in releasing many species of wildlife into the natural forest of Angkor Park, such as 15 Pileated gibbons, 6 Red muntjac, 12 Silvered langurs, 7 Common palm civets, 8 Smooth-coated otters, 2 Leopard Cats, 7 Oriental Pied Hornbills, 6 Great Hornbills, 6 Wreathed Hornbills, 9 Peafowls, a Common Water Monitor and some other animals that are now still there under the care and monitoring of the team.

For all wildlife to continue to be present in the natural forest of Angkor Park and to increase the number, APSARA National Authority and the Angkor Wildlife Release Project call on the public, national and international guests, especially the people living in the area to take care of all the wild animals, avoid encountering bad intentions, stop trapping all kinds of animals and please do not feed them.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn