Monday, November 25, 2024
Latest:

News

News

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ លើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គររបស់អាជ្ញាធរជាតិអប្សរា -The Japanese Quality Assurance to conduct an external audit of the Angkor Environmental Management System of APSARA National Authority- 06 February 2024

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បានរៀបចំបើកសវនកម្មផ្ទៃក្រៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមវាយតម្លៃដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែកុម្ភៈ ឆ្នាំ២០២៤។

Read More
Archeology​ ConservationNews

ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល -The platform structure of West Top Temple is undergoing restoration- 06 February 2024

អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់ ។

Read More
News

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួងដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនបានសិក្សាស្វែងយល់ -MGC Asian Traditional Textiles Museum exhibits Khmer traditional clothes (Hol Pamong) from Prey Kabbas residents in Takeo province, for the public- 05 February 2024

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។

Read More
News

ពិធី«ឡើងមាឃ» -“Lerng Meak” Ceremony- 05 February 2024

ពិធី«ឡើងមាឃ»ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួនដោយនាំគ្នាធ្វើពិធីឡើងមាឃឬឡើងអ្នកតានៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។

Read More
Archeology​ ConservationNews

ថ្មជាង៤០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម -More than 400 stones in the southwest location of the Bayon temple have been identified, and the original location- 05 February 2024

ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។ ប៉ុន្តែ ចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ។

Read More
News

ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) បានប្រគល់វត្ថុបុរាណមកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក-The China-Cambodia Government Team for Safeguarding Angkor (CCSA) to hand over artifacts to APSARA National Authority for Preservation- 02 February 2024

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា បានប្រគល់វត្ថុបុរាណចំនួន២៧៧កេស ដែលរកឃើញក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩

Read More
Archeology​ ConservationNews

អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា ក្រោយបញ្ចប់ការដ្ឋាននៅប្រាសាទគោកបល្ល័ង្ក -APSARA APSARA National Authority to hold a religious ceremony after the conservation project at Prasat Kork Balang- 02 February 2024

នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។

Read More
NewsOn-going Projects

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ -APSARA National Authority restores and strengthens the southern part of the Preah Ko Temple- 01 February 2024

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

Read More
News

ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់ចំនួន៥ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក -Archaeological Survey of India (ASI) to hand over five statues to the APSARA National Authority for the preservation- 01 February 2024

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។

Read More
News

ប្រាសាទនាគព័ន្ធនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែប្រាថ្នាមកទស្សនាមិនដែលរំលង Neak Poan Temple: national and international tourists always wish to visit-27 December 2023

ប្រាសាទនាគព័ន្ធ ស្ថិតនៅចំកណ្តាលបារាយណ៍ «ជ័យតដាក» អ្នកខ្លះហៅថា វាលរាជដាក បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ គឺជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨)។

Read More