ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
ការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង ដោយរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញថ្មរបស់ប្រាសាទ និងក្បាច់ចម្លាក់មួយចំនួន មានការពុកផុយរបេះធ្លាក់ និងបាត់បង់។ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសធ្វើការពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរប្រាសាទឱ្យមានលំនឹងឡើងវិញ។ នេះ គឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាតែងធ្វើជាប្រចាំ ដើម្បីថែរក្សា និងលើកតម្លៃប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១១៣៩ឆ្នាំនេះ នៅឈររឹងមាំយូរអង្វែងបន្តទៀត៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ស៊ុម សុមេធ
APSARA National Authority’s technicians in collaboration with the German Apsara Conservation Project (G.A.C.P) of Germany are restoring and reinforcing the damaged southern brick tower of Preah Ko Temple.
The restoration was challenging due to the complex structure of the temple, the stone of the temple and some of the sculptures were decayed and lost. This requires great attention, especially strengthening the weight support and stabilizing the temple. This is part of the conservation work that the APSARA National Authority regularly does to maintain and enhance the value of this temple, which is more than 1,139 years old and remains strong again.
Article: Department of Research, Training, and Communication
Photo: Mr. Sum Someth
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។