News 2022

News 2022

សិស្សសាលាបឋមសិក្សាក្របីរៀលចំនួន១៨២នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ-182 students of Krabei Riel primary school to go on a study trip at Preah Norodom Sihanouk-Angkor Museum-03 November 2022

ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀល ដែលមានទីតាំងនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបចំនួន១៨២នាក់ ដែលក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់

Read More
News 2022

អ្នកសម្អាតបរិស្ថានស្នើឱ្យភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវពេលមកលេងប្រាសាទ-The environmental cleaning team asks tourists to properly dispose of their trash when visiting the temples -02 November 2022

ទោះបីបច្ចុប្បន្នការយល់ដឹងពីបញ្ហាសំរាមរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមានភាពល្អប្រសើរក៏ពិតមែន តែក៏នៅមានករណីមួយចំនួនតូច មិនទាន់ល្អនៅឡើយ ដែលទាមទារឱ្យមានការចូលរួមជាចាំបាច់ ដើម្បីគ្រប់គ្រងសំរាម ក៏ដូចជាបញ្ហាបរិស្ថាននៅតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ។

Read More
Achieved ProjectsArcheology​ ConservationNews 2022

ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម សហការជាមួយក្រុមការងារឥណ្ឌា ជួសជុលជណ្តើរឈើនៅចំណុចរោងទងទី៣នៃប្រាសាទតាព្រហ្ម-Tourism agents at Ta Prohm temple collaborate with the Indian restoration team to repair wooden stairs at Ta Prohm’s third gallery-02 November 2022

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម បានសហការជាមួយក្រុមការងារឥណ្ឌា លើការងារជួសជុលជណ្តើរឈើនៅរោងទងទី៣ ក្បែរច្រកទ្វារខាងកើត ចំណុចឡើងទស្សនាទេសភាពនៃប្រាសាទតាព្រហ្ម ដែលមានសភាពទ្រុឌទ្រោម។

Read More
Archeology​ ConservationNews 2022

បន្ទាប់ពីការជួសជុល តួប៉មចំនួន៩ក្នុងចំណោមតួប៉មចំនួន១២ នៃប្រាសាទមេបុណ្យខាងលិចបានបង្ហាញខ្លួនជាថ្មី-Nine out of 12 towers of West Mebon temple have been restored-01 November 2022

អាជ្ញាធរជាតិអប្សរា សហការជាមួយនិងស្ថានទូតបារាំង ក្នុងការជួសជុលប្រាសាទបុរាណមេបុណ្យខាងលិច បានជួសជុលតួប៉មចំនួន៩ក្នុងចំណោមតួប៉មទាំងអស់ចំនួន១២ឱ្យលេចចេញរូបរាងឡើងវិញ

Read More
Archeology​ ConservationNews 2022

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល-Two lion statues will be placed on the central terrace of Angkor Wat’s causeway after the renovation is completed-28 October 2022

ចម្លាក់តោចំនួន២ មានទម្ងន់ប្រមាណជាង៣តោន កម្ពស់ជាង២ម៉ែត្រ ដែលយកពីកំពង់ទឹករបស់ស្ពានហាលផ្នែកខាងជើងនៃស្ពានហាលចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៧ យកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរ កំពុងត្រូវបានជួសជុលពង្រឹងឡើងវិញ បានប្រមាណ៩៥ភាគរយហើយ ដោយក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា។

Read More
Achieved ProjectsArcheology​ ConservationNews 2022

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២-The 20-meter-long embankment restoration project in the north of Angkor Wat’s causeway will be completed in November 2022-28 October 2022

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅមុនការគ្រោងទុក។

Read More
News 2022

ភ្នាក់ងារទេសចរណ៍ សហការជាមួយកម្លាំងនគរបាលទេសចរណ៍ និង នគរបាលការពារបេតិកភណ្ឌ ប្រគល់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone XR ពណ៌ខ្មៅ ដែលភ្ញៀវទេសចរជ្រុះនៅក្នុងរមណីយដ្ឋានអង្គរ-Tourism agents in cooperation with the tourism police and heritage protection police handed over a black iPhone XR that tourists dropped in Angkor-28 October 2022

នៅវេលាម៉ោង ១២:៤៩នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ភ្នាក់ងារទេសចរណ៍ សហការជាមួយកម្លាំងនគរបាលទេសចរណ៍ និង នគរបាលការពារបេតិកភណ្ឌ បានប្រគល់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone XR ពណ៌ខ្មៅជូនភ្ញៀវទេសចរ ឈ្មោះ Gaud Eleanor អាយុ ១៥ឆ្នាំ ជនជាតិបារាំង ដែលគាត់បានជ្រុះ នៅចំណុចវាលស្មៅស្រះទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត។

Read More
AnnouncementNews 2022

សេចក្ដីជូនដំណឹង ស្ដីពីការគ្រប់គ្រងសត្វស្វា និងសត្វព្រៃដទៃទៀត ក្នុងតំបន់ឧទ្យានឣង្គរ-Announcement on Management of Monkeys and other Wildlife in Angkor Park-27 October 2022

សេចក្ដីជូនដំណឹង ស្ដីពីការគ្រប់គ្រងសត្វស្វា និងសត្វព្រៃដទៃទៀត ក្នុងតំបន់ឧទ្យានឣង្គរ

Read More
Archeology​ ConservationNews 2022

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងប្រវែង២៥ម៉ែត្របន្ថែមទៀត-APSARA National Authority restoring 25-meter embankment in the south of Angkor Wat’s causeway-25 October 2022

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល ប្រវែងសរុប២៥ម៉ែត្របន្ថែមទៀត ខណៈដែលស្ថានភាពទីតាំងមានសភាពទ្រុឌទ្រោម និងស្រុតខ្លាំង។

Read More
News 2022

ពលរដ្ឋខ្មែរ រស់នៅប្រទេសកាណាដា បរិច្ចាគថវិកាជួយជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅខ្លោងទ្វារតាកាវ-Cambodians living in Canada donated money to restore the 8th statue of the balustrade at Takav Gate-24 October 2022

ពលរដ្ឋខ្មែរមួយគ្រួសារដែលកំពុងរស់នៅឯប្រទេសកាណាដា បានស្ម័គ្រចិត្តរួមគ្នាបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់ដំណើរការជួសជុលរូបចម្លាក់ថ្មទេវតាទាញព្រ័ត្រចំនួនមួយនៅខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ជាមួយអាជ្ញាធរជាតិអប្សរា ដោយសារតែទឹកចិត្តស្រឡាញ់

Read More