Thursday, May 15, 2025
Latest:

អាជ្ញាធរជាតិអប្សរា បើកវគ្គសិក្ខាសាលាស្តីពី៖ ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ជូនមន្ត្រី-បុគ្គលិកពាក់ព័ន្ធ- Workshop on Capacity Building for Technical Report Preparation-​ 05 May 2025

Share Post:

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គសិក្ខាសាលាស្តីពី៖ ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ជូនដល់សិក្ខាម ចំនួន៣០រូប ដែលជាមន្ត្រី បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។

វគ្គសិក្ខាសាលាខាងលើរៀបចំឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានវាគ្មិនជំនាញៗមកពីនាយកដ្ឋានពាក់ព័ន្ធចូលរួមធ្វើបទបង្ហាញ។ សិក្ខាសាលាមានគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែម ដល់មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ពិសេសមន្ត្រីនិងបុគ្គលិក ដែលទទួលភារកិច្ចផ្នែកការងារបច្ចេកទេសលើការងារគ្រប់គ្រង អភិរក្ស ស្រាវជ្រាវ ចុះបញ្ជីបេតិកភណ្ឌ ការងារគ្រប់គ្រងទឹក ព្រៃឈើ ការងាររៀបចំដីធ្លី ព្រមទាំងការរៀបចំឯកសារ (documentation) ។ វគ្គសរសេររបាយការណ៍បច្ចេកទេស ជម្រុញឱ្យសិក្ខាកាមបានយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ស្តីពីគោលការណ៍ណែនាំ វិធីសាស្ត្រ ក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌ ការងារថែទាំ ជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌ អាចកំណត់សម្គាល់កម្រិតហានិភ័យ និងអាចផ្តល់ជាព័ត៌មានដ៏សំខាន់ទាំងឡាយ ចំពោះការបម្រែបម្រួលនៃស្ថានភាពប្រាសាទ ដល់អ្នកជំនាញ ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។ អាជ្ញាធរជាតិអប្សរាមានកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រី-បុគ្គលិកបន្តវេន ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ-សាស្ត្រអង្គរប្រកបដោយចីរភាព និងប្រសិទ្ធភាព៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន

On the morning of May 5, 2025, the Department of Research, Training, and Communication of the APSARA National Authority conducted a three-day workshop focused on enhancing the capacity of officials and technical staff in preparing technical reports. The workshop welcomed 30 participants from various departments, including the Department of Conservation of Monuments and Preventive Archaeology, the Department of Research, Training and Communication, and other relevant sectors.

The workshop featured presentations from experienced speakers across relevant departments, all aimed at strengthening the skills and knowledge of participants. The primary goal was to equip technical officials with essential competencies related to management, conservation, research, heritage registration, water management, forestry, land management, and documentation.

Participants engaged in a comprehensive technical report writing course designed to deepen their understanding of the guiding principles and methodologies pertinent to heritage conservation, maintenance, and restoration work within heritage areas. The curriculum emphasized the importance of identifying risk levels associated with heritage sites and facilitating effective communication regarding the condition of temples to experts. This is crucial for ensuring timely interventions and recognizing significant achievements in past conservation efforts.

The APSARA National Authority is committed to an annual training program aimed at developing the capabilities of its officers and staff. This initiative is vital for the sustainable and effective protection and development of the Angkor site, ensuring that its rich cultural heritage is preserved for future generations.

Article by: Office of Communication 
Photos by: Hap Kim An 
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn