អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ដំណាក់កាលទី២ -APSARA National Authority to restore Trapeang Khchorng Temple, Phase 2 - 03 July 2025
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។