Sunday, August 16, 2026
Latest:

កិច្ចប្រជុំបច្ចេកទេសលើកទី៤២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព -42nd Technical Session of ICC-Angkor/Sambor Prei Kuk Continues Discussions on Conservation and Sustainable Development-​ 09 June 2026

Share Post:

គ​ណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិ​សាស្រ្ត​អង្គរ និងសំបូរព្រៃគុក(ICC-Angkor ​/Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។ កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។

កិច្ចប្រជុំនេះដែរ ដឹកនាំដោយ​សហប្រធាន លោក NAGASE Kensuke ​អនុប្រធានបេសកកម្ម​ស្ថានទូត​ជប៉ុនប្រចាំកម្ពុជា​​ និង​លោក Pierre VINCENT ទទួលបន្ទុកបេសកកម្ម និង​វប្បធម៌​នៃ​ស្ថានទូត​បារាំងប្រចាំកម្ពុជា​​ និង​ក្រោម​វត្តមានដ៏ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​បណ្ឌិតសភាចារ្យ​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងជា​ប្រធានក្រុម​ប្រឹក្សាភិបាល​នៃអាជ្ញាធរជាតិអប្សរា​។​

នៅក្នុងពិធីបើកកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា បានសម្តែងនូវការគោរព និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលមរណភាពនៅថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំសំខាន់មួយរូបរបស់អាជ្ញាធរជាតិអប្សរា ដែលកន្លងមក ឯកឧត្តមបានរួមចំណែកលើការងារបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងផ្នែកធនធានមនុស្ស នៅក្នុងស្ថាប័នជាតិមួយនេះ។ល។ ក្នុងនោះដែរ អ្នកចូលរួមក៏បានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធឯកឧត្តម ជុំ សុភមករា ផងដែរ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២នេះដែរ ទាំងអ្នកជំនាញ​កម្ពុជា និងអន្តរជាតិ​នឹង​ពិភាក្សា​ និងពិនិត្យមើល​របាយការណ៍​អភិរក្ស​ ដំណើរការ​​ជួសជុល​ប្រាសាទបុរាណ ក្នុង​តំបន់រមណីយដ្ឋាន​អង្គរ និង​សំបូរព្រៃគុក ព្រមទាំងផ្ដល់អនុសាសន៍​​បច្ចេកទេស​មួយ​ចំនួនថែមទៀតផង។​ បន្ថែមលើ​នេះ​ស្មារតី​នៃកិច្ច​ប្រជុំ​ ក៏បាន​បង្ហាញពីគោលបំណង​សំខាន់​ដោយ​ផ្តោតទៅលើ​ការអភិរក្សថ្មប្រាសាទបុរាណ និងគម្រោងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋាន ការធ្វើ​ឱ្យមាននិរន្តរភាព​បរិស្ថាន ព្រៃឈើ ព្រមទាំង​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស លើជំនាញ​អភិរក្ស និង​ផ្នែកបច្ចេកទេស​ជាច្រើន​៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,រដ្ឋ ផល្លីន,ហាប់ គឹមអាន

The 42nd Technical Session of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) is being held over two days, from 9–10 June 2026, at the Sokha Angkor Resort. The session focuses on in-depth discussions concerning the restoration, conservation, and sustainable development of the Angkor and Sambor Prei Kuk heritage sites.

The meeting is co-chaired by NAGASE Kensuke, Minister and Deputy Chief of Mission of the Embassy of Japan in Cambodia, and Pierre Vincent, Counselor for Cooperation and Cultural Affairs of the Embassy of France in Cambodia. The session is held under the distinguished presence of Phoeurng Sackona, Minister of Culture and Fine Arts and Chairwoman of the Board of the APSARA National Authority.

In her opening remarks, H.E. Dr. Phoeurng Sackona expressed profound sorrow and condolences over the passing of H.E. Chum Sopheakmakara, Deputy Director-General of the APSARA National Authority, who died in a traffic accident on 1 June 2026. She described his passing as a significant loss to the institution, recognizing his important contributions to human resource development, knowledge transfer, and the advancement of conservation work within the APSARA National Authority. Participants observed a tribute in his memory during the opening ceremony.

During this 42nd Technical Session, Cambodian and international experts are reviewing conservation reports and restoration activities at monuments within the Angkor and Sambor Prei Kuk sites. They are also providing technical recommendations to guide future conservation efforts.

The discussions further emphasize the preservation of ancient stone structures, the implementation of sustainable development projects, environmental and forest conservation, and the strengthening of human resource capacity through specialized training in conservation techniques and related technical fields.

Article by: Chhay Phanny
Photos by: Sin Broney, Rath Phallin, Hap Kim An
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn