Thursday, June 4, 2026
Latest:

ខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រីកំពុងទទួលបានការជួសជុល និងថែទាំ -The second east gate of Banteay Prei Temple is being restored -​ 26 June 2025

Share Post:

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធ​ប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។

លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាដំណាក់កាលទី២ នៃគម្រោងជួសជុលខ្លោងទ្វារនេះ បន្ទាប់ពីដំណាក់កាលទី១ធ្វើឡើងក្នុងឆ្នាំ២០២៤ ដោយក្នុងនោះបានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកិច្ចការមានកន្លងមកនៅប្រាសាទបន្ទាយប្រី។

ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយកត្តាមនុស្សផងនោះ ធ្វើឱ្យសំណង់ប្រាសាទនេះមានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យ​មាន​ការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ពន្ធឡើងវិញ។ ការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនេះ លោក ជា សារិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានរើ និងរៀបថ្មឡើងវិញទាំងស្រុង។ ពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំងនិងដំបូល លើកលែងតែថ្មខឿនដែលគេរកមិនឃើញ ប្រហែលគេដកយកទៅប្រើនៅទីតាំងផ្សេង។ ម្ល៉ោះហើយពេលជួសជុលគេត្រូវជំនួសថ្មថ្មី​ដើម្បីពង្រឹងរចនាសម្ពន្ធខឿនឱ្យរឹងមាំ។

គិតត្រឹមចុងខែមិថុនានេះ គម្រោងជួសជុលខ្លោងទ្វារទី២ខាងកើត កំពុងដំណើរការទៅមុខ​ដោយរលូន និងរំពឹងថា អាចនឹងបញ្ចប់រួចរាល់នៅចុងខែ វិច្ឆិកា ខាងមុខនេះ។

ទោះបីស្ថិត​នៅជិតប្រាសាទព្រះខ័ន ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនា​ប្រាសាទនេះ។ គម្រោងនេះធ្វើឡើងដោយអនុលោមតាមផែនការមេរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធានាបាននូវសុវត្ថិភាពសំណង់ប្រាសាទ និងភ្ញៀវទេសចរ និងលើកតម្លៃសំណង់ស្ថាបត្យ​ប្រវត្តិសាស្ត្រសម័យអង្គរ។ លើសពីនោះ គឺការ ពង្រីកវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយប្រី​ដើម្បីបញ្ចៀសការកកស្ទះពីប្រាសាទធំៗ។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន​ ហើយកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុព័ទ្ធដោយកសិន្ធុទឹកមួយជាន់៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា, ស៊ិន ប្រណី

The restoration of the second east gate of Banteay Prei Temple is an important project undertaken by the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority. This initiative aims to reinforce and restore the temple’s structure, which has been compromised by natural elements, age, and human activities.

Mr. Chea Sarith, an archaeology officer with the APSARA National Authority, indicated that this restoration effort is in its second phase. The first phase, completed in 2024, focused on reviewing historical documents related to previous work done at the temple. The current phase involves meticulous restoration work, including the movement and rearrangement of stones. During foundation excavations, the team uncovered wall and roof stones, although platform stones were notably missing, likely repurposed elsewhere.

The restoration project is progressing well and is anticipated to be completed by the end of November. It is part of a broader master plan by the APSARA National Authority to ensure both the safety of the temple and its visitors while enhancing the appreciation of Angkor-era architecture. Additionally, plans are in place to expand the viewing area at Banteay Prei Temple to alleviate visitor congestion at more popular sites nearby.

Banteay Prei Temple, situated north of Preah Khan Temple, was constructed during King Jayavarman VII’s reign in the late 12th century. It features sandstone and laterite materials and is designed with three enclosures surrounded by a moat, exemplifying the Bayon architectural style.

Article by Neang Samnang
Photos by Phouk Chea, Sin Brone

Share:

Facebook
Twitter
Pinterest
LinkedIn