តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រីបណ្ឌិត Emma Duester (សាស្រ្តាចារ្យរងផ្នែកបេតិកភណ្ឌវប្បធម៌ឌីជីថល និងជាអ្នកជំនាញនៅសាកលវិទ្យាល័យ Jiao Tong ទីក្រុងសៀងហៃ) ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីលោកបណ្ឌិត Tammy Wong Hulbert (អ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកសិល្បៈ អភិរក្ស និងអប់រំ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី) លោក Ondris Pui (អ្នកជំនាញបច្ចេកវិទ្យាផ្នែកបេតិកភណ្ឌវប្បធម៌ នៅសាកលវិទ្យាល័យ RMIT) លោកស្រី Michal Teague (នាយករងគ្រប់គ្រងកម្មវិធីឯកទេស Design នៅសាកលវិទ្យាល័យ RMIT) រួមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក របស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។
សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកសារមន្ទីរ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពលើផ្នែក “ការអត្ថាធិប្បាយតាមឯកសារឌីជីថល សីលធម៌ក្នុងការប្រើប្រាស់ឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត និរន្តរភាព និងការប្រើប្រាស់ឌីជីថល និងការថែរក្សាសមុច្ច័យសម្រាប់ពេលអនាគត។
អត្ថបទអត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក សឿន ប៊ុនស៊រ
The APSARA National Authority, in collaboration with the Embassy of India in Cambodia, launched a training course aimed at enhancing the skills of museum staff on June 23, 2025. The event took place at the MGC Asian Traditional Textiles Museum and was presided over by H.E. Mr. Long Kosal, Deputy Director General of the APSARA National Authority.
The opening ceremony featured presentations from esteemed experts, including Dr. Emma Duester from Jiao Tong University in Shanghai, Dr. Tammy Wong Hulbert from Melbourne, Australia, Mr. Ondris Pui from RMIT University, and Ms. Michal Teague, also from RMIT University. These professionals shared their knowledge on various topics relevant to modern museum practices.
The two-day training course, running from June 23 to 24, focused on key areas such as digital document annotation, ethical considerations in digital usage, the role of artificial intelligence, sustainability in digital practices, and the preservation of collections for future generations.
Article by Office of Communication
Photos by Soeun Bunsor
Translation by Net Phirun