នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន បាននាំយកសមុច្ច័យចំនួន២២ មានដូចជា កុលាលភាជន៍ចំនួន២១ និងធ្វើអំពីលោហៈចំនួន១ ដែលទទួលបានពីប្រជាជននៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កាលពី៣០ឆ្នាំមុន មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ការសម្រេចចិត្តប្រគល់វត្ថុដ៏មានតម្លៃខាងលើមកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សា អភិរក្សតាមបច្ចេកទេស ទុកជាសម្បត្តិជាតិ និងសម្រាប់ការសិក្សាស្រាវជ្រាវ ក្រោយរក្សាទុកអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ ដោយយល់ថា សារមន្ទីរមានតួនាទីសំខាន់ក្នុងការថែទាំ និងអភិរក្ស រួមទាំងតាំងបង្ហាញនូវវត្ថុបុរាណនានាដែលបានមកអំពីការកំណាយស្រាវជ្រាវ និងទទួលបានពីប្រជាពលរដ្ឋផង៕
អត្ថបទ និងរូបភាព: សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
On the morning of June 13, 2025, representatives from the Japanese Tour Guide Association officially handed over 22 artifacts to the Preah Norodom Sihanouk-Angkor Museum. This collection includes 21 ceramic pieces and one metal artifact, all of which were acquired from residents of Tani Village in Sangkat Run Ta Aek, located within Run Ta Aek Techo Sen City, Siem Reap Province, approximately 30 years ago.
The decision to transfer these valuable items to the museum was made with the understanding that the institution plays a crucial role in the preservation and maintenance of archaeological artifacts. The artifacts will be technically preserved as national treasures and utilized for research purposes after being stored for three decades. The museum is committed to showcasing and safeguarding archaeological items obtained through excavations, research, and contributions from the public.
Article and Photos by the Preah Norodom Sihanouk-Angkor Museum
Translation by Net Phirun