Wednesday, May 14, 2025
Latest:

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលរចនាសម្ពន្ធទបង្ហូរទឹកផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ- APSARA National Authority completes the restoration of Neak Poan Temple’s western drainage structure-​ 12 May 2025

Share Post:

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។

លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។
រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬសចូលសំណង់។

លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១ គឺរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២រចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងជើង។

ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល

The APSARA National Authority has successfully completed the restoration of the western drainage structure at Neak Poan Temple. The restoration team, part of the Department of Conservation of Monuments and Preventive Archaeology, has transformed the previously damaged structure into a strong and aesthetically pleasing feature.

Mr. Ich Sreng, a technical staff member, noted that the drainage system had suffered from age-related deterioration, water erosion, and the growth of plants within its structure. This restoration follows previous efforts to rehabilitate two other drainage structures on the eastern and northern sides of Neak Poan Temple.

With the completion of this project, experts anticipate that the restored drainage structures will not only be more resilient but also enhance the temple’s appeal to visitors.

Article by Chhay Phanny 
Photos by Restoration Team 

Share:

Facebook
Twitter
Pinterest
LinkedIn