Saturday, April 19, 2025
Latest:

ប្រជាពលរដ្ឋចំនួន៧៩៦គ្រួសារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន-796 Families in Sangkat Krabei Riel Receive Energy-Saving Stoves to Combat Environmental Pollution -​ 23 March 2025

Share Post:

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក ហ៊រ រិទ្ធានូ អនុប្រធានក្រុមការងារគណបក្សចុះជួយ សង្កាត់ក្របីរៀល តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) និងលោក ឈួន យ៉ែប ចៅសង្កាត់ក្របីរៀល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពលព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd  ជូនប្រជាពលរដ្ឋចំនួន៧៩៦គ្រួសារ នៅភូមិចំនួន៥ នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប  ខេត្តសៀមរាប។
ពិធីប្រគល់ជូនចង្រ្កានថាមពលខាងលើ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការប្រើប្រាស់អុសឬធ្យូង ចំណាយថវិកាតិច ចំណេញច្រើន និងជួយសម្រួលដល់ការធ្វើម្ហូបអាហាររបស់ប្រជាពលរដ្ឋផងដែរ៕
រូបភាព៖ លោក​ភោគ​ ជា

On the morning of March 23, 2025, a significant event took place in Sangkat Krabei Riel, Siem Reap City, where 796 families received energy-saving stoves aimed at reducing environmental pollution. The ceremony was presided over by Mr. Hor Rithanu, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority, alongside Mr. Sakhon Borin, President of the Cambodian Civil Society Network (CCN), and Mr. Chhuon Yep, Governor of Sangkat Krabei Riel.

The distribution of these stoves, donated by Guangzhou Iceberg Environmental Consulting Services Co Ltd, reflects the leadership’s commitment to improving the lives of residents while also addressing environmental concerns. The new stoves are expected to decrease reliance on firewood, lower household expenses, increase profitability for families, and enhance the overall cooking experience.

Article by Office of Communication 
Photos by Phouk Chea 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn