នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញជាអធិបតីក្នុងពិធីព្យុហយាត្រានៃព្រឹត្តិការណ៍«រំលឹកគុណអង្គរ»មានការចូលរួមពីសិស្សានុសិស្ស ចំនួន១២០០នាក់ ដែលចាប់ផ្តើមចេញពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប ។
កម្មវិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរពិធីបុណ្យ«រំលឹកគុណអង្គរ» ដ៏មានសារសំខាន់សម្តែង ចំណាប់អារម្មណ៍ចំពោះពាក្យស្លោកគោល អរគុណអង្គរ និងអរគុណសន្តិភាព ភ្ជាប់ដោយខ្លឹមសារថែរក្សាបរិស្ថាន និងផ្សេងៗ។
ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន លោក រដ្ឋ ផល្លីន និងលោក ភោគ ជា
On December 15, 2024, the “Thank Angkor Event” featured a vibrant parade attended by 1,200 students, presided over by H.E. Dr. Hang Peou, Director General of the APSARA National Authority. The parade commenced at the iconic Angkor Wat Temple, proceeded towards the Tonle Om Gate of Angkor Thom, and continued into Siem Reap City.
This celebratory event highlighted the slogans “Thank Angkor” and “Thank Peace,” emphasizing themes of environmental preservation and cultural heritage. The parade aimed to foster public awareness among Cambodian citizens, as well as national and international tourists, about the significance of Angkor as a priceless world heritage site, bequeathed by Cambodian ancestors for future generations.
Article: Chhay Phanny
Photos: Hap Kim An/Rath Phallin
Article Translator: Net Phirun