នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ជាថ្ងៃទី៣ហើយ ដែលក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានអញ្ជើញចុះត្រួតពិនិត្យការងារជួសជុល នៅតាមការដ្ឋានប្រាសាទមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងរយៈមួយថ្ងៃនេះ ក្រុមអ្នកជំនាញ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យនៅតាមការដ្ឋានមួយចំនួនរួមមាន៖ ប្រាសាទភ្នំក្រោម ប្រាសាទមេបុណ្យខាងលិច ប្រាសាទបាគង និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។
សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនានានៅក្នុងតំបន់រមណីដ្ឋានអង្គរនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំរបស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន និងលោក ភោគ ជា
ICC-Angkor’s experts continued to inspect the restoration sites in the Angkor
09 June 2023 is the third day that the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) accompanied by the ICC-Angkor’s Secretariat and the head of APSARA National Authority inspected the restoration work at some temples in the Angkor site such as Phnom Krom temple, Western Mebon temple, Bakong temple, and Preah Norodom Sihanouk-Angkor Museum.
It should be noted that the site visit of the ICC-Angkor’s experts lasts about a week, and is held twice a year. The 37th Technical Session of ICC-Angkor is scheduled on 12-13 June 2023.
Article: Department of Research, Training, and Communication
Photos: Hab Kim An and Phouk Chea