Monday, May 20, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច-APSARA National Authority and the Ministry of Foreign Affairs and Foreign Trade of New Zealand signed a Memorandum of Understanding on Partnership Arrangement for the Angkor Water Resilience Project-09 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អំពីភាពជាដៃគូគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។

គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។

គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោងទី៤ហើយដែលប្រទេសនូវែលសេឡង់បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដែលក្នុងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់មានដូចជា៖
– ទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan)

– ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L

– ទី៣ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គ (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហ៊ុ រិទ្ធី

APSARA National Authority and the Ministry of Foreign Affairs and Foreign Trade of New Zealand signed a Memorandum of Understanding on Partnership Arrangement for the Angkor Water Resilience Project

On 09 June 2023, H.E. Dr. HANG Peou, Director General of APSARA National Authority, and H.E. Jonathan KINGS, Ambassador of New Zealand to Cambodia signed the Memorandum of Understanding on Partnership Arrangement for the Angkor Water Resilience Project under the high presidency of H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority.

The Angkor Water Resilience Project will be based on a five-year implementation period from 2023 to 2028. APSARA National Authority considers that this project is beneficial for helping to manage the ancient irrigation system more effectively to avoid floods in the Siem Reap-Angkor area and take advantage of natural resources to develop communities, capacity building, human resources, and so on.

The Angkor Water Resilience Project is the fourth project in which New Zealand has partnered with the APSARA National Authority, which has been implemented together such as:
– First, Angkor Management Plan
-Second, the Angkor Participatory Natural Resource Management & Livelihoods (APNRM & L)
-Third, the Angkor Community Heritage and Economic Advancement (ACHA).

Article: Chhay Phanny
Photos: Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn