Monday, May 20, 2024
Latest:

សម្រស់ទេសភាពបរិវេណប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សា-The beauty of the Angkor Wat temple complex in the early rainy season-10 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។

ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕

រូបភាព: លោក យី សុថា លោក ជា វណ្ណៈ

The beauty of the Angkor Wat temple complex in the early rainy season

At the beginning of the rainy season, there is frequent rain, which causes the plants, growing green leaves, and some of the flowers to become colorful, leading to the landscape around Angkor Wat, part of the Angkor site, once more beautiful.

This is the attention of the APSARA National Authority on the activities of cleaning, planting grass, cutting grass, planting trees, and taking care of existing trees. The tourists visiting the temples in the Angkor area this season will feel great with the nature and culture of the former city of Angkor.

Photos: Yi Sotha/Chea Vannak

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn