Friday, November 27, 2026
Latest:

អាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យ Gyeongbuk Korea National University- APSARA National Authority Holds Meeting with Gyeongbuk Korea National University-21 November 2026

Share Post:

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោកបណ្ឌិត Chung Tai Joo ប្រធានសាកលវិទ្យាល័យ Gyeongbuk Korea National University នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើវិស័យផ្សេងៗ ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលក្នុងការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌។
ជំនួបនេះបានផ្តោតលើការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រការស្រាវជ្រាវ ការចងក្រងទិន្នន័យ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំងបើកឱកាសសម្រាប់កិច្ចសហការរួមគ្នានាពេលអនាគត។

On November 21, 2026, H.E. Dr. Hang Peou, Director General of the APSARA National Authority, held a meeting with Dr. Chung Tai Joo, President of Gyeongbuk Korea National University of the Republic of Korea, to discuss opportunities to strengthen cooperation between the two institutions in various fields, particularly the application of Artificial Intelligence (AI) and digital technologies in cultural heritage conservation and management.

The meeting focused on exchanging knowledge and experiences in applying modern technologies to support research, data documentation, and the effective and sustainable conservation of cultural heritage. It also explored opportunities for future collaboration between the two institutions.

Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn