Tuesday, November 10, 2026
Latest:

ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនា មុនពិធីបើកសម្ពោធផ្លូវការ West Mebon Temple Attracts Visitors Ahead of Official Inauguration -16 October 2026

Share Post:

បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។ ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ។ ស្ថិតនៅកណ្តាលបារាយណ៍ ហ៊ុព័ទ្ធដោយទឹកល្ហល្ហេវ ប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាននឹងកំពុងទាក់ទាញទេសចរ ឱ្យមកទស្សនាឥតដាច់។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី/ ភោគ ជា

Restoration work at West Mebon Temple has been fully completed. While the APSARA National Authority prepares the site for its official opening by cleaning the area, organizing the surroundings, and improving the environment, many tourists have already begun visiting the temple to take photographs and admire its remarkable architecture.

Situated on an island in the middle of the West Baray and surrounded by vast expanses of water, West Mebon Temple offers a distinctive and captivating landscape. Visitors have expressed their admiration for the temple’s exceptional architectural features and unique setting. Its beauty changes throughout the day, from sunrise to sunset, making it an attractive destination for visitors.

Through cooperation between the APSARA National Authority and the French government, the temple has undergone extensive restoration to recover its former appearance after suffering significant damage and losing much of its original structure. The completion of this work marks an important achievement in the ongoing efforts to preserve and restore Angkor’s cultural heritage.

Following the completion of restoration work, West Mebon Temple is scheduled to be officially inaugurated and opened to visitors in November 2026.

Article by: Yi Sotha
Photos by: Sin Broney / Phouk Chea
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn