អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ -APSARA National Authority Cleans Up the Area Around Kngouk Kreav Temple-​ 04 September 2025

Share Post:

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ការងារនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ចៀសផុតពីហានិភ័យផ្សេងៗ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផង។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាជនរស់នៅតំបន់ជុំវិញ មេត្តាចូលរួមថែរក្សាប្រាសាទបុរាណរបស់ដូនតាខ្មែរ ក្នុងស្មារតីគោរពស្រលាញ់ទាំងអស់គ្នា៕

អត្ថបទ និងរូបភាព: លោក សុខ វិសាល

A working team from the APSARA National Authority has carried out a clean-up operation around Kngouk Kreav Temple in Oroung Village, Ta Siem Commune, Svay Leu District, Siem Reap Province. The team cleared vegetation and improved the surrounding environment as part of regular maintenance to enhance the temple’s value, preserve its heritage, and prevent potential risks.

It is worth noting that in 2024, the APSARA National Authority installed boundary markers and signposts to clearly define the ancient site. At the same time, the authority has continued to encourage local residents to take part in preserving the ancient temples of their Khmer ancestors in a spirit of mutual respect and shared responsibility.

Article and Photos by Sok Visal
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn