Thursday, June 4, 2026
Latest:

សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀលធ្វើទស្សនកិច្ចសិក្សានៅតាមប្រាសាទមួយចំនួនក្នុងក្រុងអង្គរធំ -Krabei Riel Primary School Students Visit Temples in Angkor Thom-​ 29 August 2025

Share Post:

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាក្របីរៀល នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប ចំនួន១០០នាក់បានធ្វើទស្សនកិច្ចនៅតាមប្រាសាទមួយចំនួនក្នុងក្រុងអង្គរធំ។ ដំណើរទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក អំពីកម្មវិធីអប់រំបេតិកភណ្ឌ។ សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត ដើម្បីឱ្យកុមារបានសិក្សាពីប្រវត្តិសាស្រ្ត តាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង និងឱ្យកុមារសិក្សាអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន

On August 29, 2025, 100 students from grades 5 and 6 of Krabei Riel Primary School, Sangkat Krabei Riel, Siem Reap, visited several temples in Angkor Thom.

The study tour was organized as part of the heritage education program, following months of classroom learning. Through this field trip, the students had the opportunity to study directly at historical sites, gaining a deeper understanding of history in a scientific way as reflected in the temples themselves.

They also learned about the preservation and conservation of artifacts uncovered through excavations, helping to inspire them to become future human resources committed to safeguarding the cultural heritage handed down by their ancestors.

Article by Office of Communication
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn