Wednesday, April 1, 2026
Latest:

អាជ្ញាធរជាតិអប្សរា​ បន្តសហការជាមួយធនាគារ​ ស៊ីអាយអិមប៊ី​ ដាំកូនឈើនៅរមណីយដ្ឋានអង្គរ -APSARA National Authority and CIMB Bank Collaborate for Tree Planting at Angkor -​ 26 July 2025

Share Post:

នៅព្រឹកថ្ងៃសៅរ៍ ទី២៦​ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា​ និង​ធនាគារ​ ស៊ីអាយអិមប៊ី​ បានបន្តសហការដាំកូនឈើ ចំនួន ២០០០ ដើមបន្ថែមទៀត​ នៅឧទ្យានអង្គរ-សុីអាយអិមប៊ី (ANGKOR – CIMB PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក ឬបារាយណ៍នាគព័ន្ធ ដេីម្បីរួមចំណែកអភិរក្ស និងការពារបេតិកភណ្ឌ និងបរិស្ថាន សម្រាប់ជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង អាជ្ញាធរជាតិអប្សរា​ ឯកឧត្តម​ SHAHARUDDIN ONN ឯកអគ្គរាជទូតប្រទេសម៉ាឡេសុីប្រចាំនៅកម្ពុជា​ និងលោកជំទាវ​ លោក​ ហុង​ ជៀប​ នាយកប្រតិបត្តិធនាគារ​ សុីអាយអិមប៊ី​​ និងលោក​ ប៊ុន​ យីន​ សមាជិកក្រុមប្រឹក្សាភិបាលធនាគារ​ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក​ អតិថិជន លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស សរុបចំនួនជាង ៣០០នាក់៕

អត្ថបទ: នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព: លោក ភោគ ជា

On Saturday morning, July 26, 2025, the APSARA National Authority partnered with CIMB Bank to plant an additional 2,000 trees at ANGKOR – CIMB PARK, situated north of Baray Neak Poan. This initiative aims to enhance the conservation and protection of both heritage and the environment, benefiting local communities while promoting tourism within the Angkor World Heritage Site.

The event was attended by notable figures including H.E. Yit Chandaroat, Deputy Director General of APSARA National Authority; H.E. SHAHARUDDIN ONN, Ambassador of Malaysia to Cambodia; Mr. Hong Cheap, CEO of CIMB Bank; and Mr. Bun Yin, a member of the bank’s board of directors. The gathering saw participation from over 300 individuals, including leaders, officials, employees, customers, teachers, and students.

Article by Department of Water, Forestry and Infrastructure Management 
Photos by Phouk Chea 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn