Thursday, June 4, 2026
Latest:

កូនឈើចម្រុះចំនួន៥,៨២០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥- 5,820 saplings distributed by the APSARA National Authority-​ 14 June 2025

Share Post:

ផ្តល់កូនធ្នង់ចំនួន៣០០ដើម ជូនតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើងគោក ដើម្បីយកទៅដាំនៅតាមបណ្តាបរិវេណទីបញ្ជាការកងឯកភាពចំណុះយោធភូមិភាគទី៤។

ផ្តល់កូនឈើចម្រុះជូនតំណាងសណ្ឋាគារ Park Hyatt Siem Reap ចំនួន១០០ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម និងច្រេស៥០ដើម។

ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុន អ័រគីដេរ ឌីវេឡុបមិន ចំនួន៦៨០ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម ច្រេស៥០ដើម គ្រញូង៣០ដើម បេង២០ដើម កកោះ៧០ដើម គគីរ៨០ដើម ឈើទាល១៥០ដើម ផ្តៀក៨០ដើម ពពេល៥០ដើម អង្កាញ់៥០ដើម និងព្កុល៥០ដើម។

ផ្តល់កូនឈើចម្រុះជូនតំណាងសភាយុវពាណិជ្ជករអន្តរជាតិ សាខាខេត្តសៀមរាប (JCI Siem Reap) ចំនួន១៦០ដើម ដើម្បីយកទៅដាំនៅភូមិមេជ្រៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រាំងទឹក១០០ដើម ក្ងោក២០ដើម រំដួល២០ដើម និងគគីរ២០ដើម។

ផ្តល់កូនឈើចម្រុះ ចំនួន២,៤០០ដើម ដើម្បីយកទៅដាំបន្ថែមនៅតាមផ្លូវកូម៉ៃ ផ្លូវ៦០ម៉ែត្រ ខាងត្បូងកសិន្ធុប្រាសាទអង្គរវត្ត ខាងលិចត្រពាំងសេស និងខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ ។ កូនឈើទាំងនោះរួមមាន ធ្នង់៤១៥ដើម ច្រេស២២៥ដើម បេង៩០ដើម គ្រញូង៥០ដើម ឈើទាល៥០០ដើម គគីរ៥៥០ដើម ខ្នុរព្រៃ៥០ដើម សំរោង២០ដើម រលួស១៣០ដើម កកោះ១២០ដើម ព្កុល២០ដើម ក្ងោក១២៥ដើម ក្ងោកតូច២០ដើម អង្គាបុស្ប២៥ដើម និងឥន្ទនេល៦០ដើម។

ផ្តល់កូនឈើចម្រុះជូនលោក ស៊ា សុខន លោក ស៊ុន ប៊ុនណា លោក ប៊ឹក បូភ័ក្រ្ត និងលោក ឈូ ឈុន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤១០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួននៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅអង្គភាពនគរបាលទេសចរណ៍ នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក និងនៅខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង១៥០ដើម ធ្នង់១៥០ដើម បេង៥០ដើម ច្រេស៥០ដើម និងឈើទាល១០ដើម។

ផ្តល់កូនឈើចម្រុះជូនតំណាងក្រសួងយុត្តិធម៌ ចំនួន១,១២០ដើម យកទៅដាំនៅបរិវេណខាងលិចផ្លូវកូម៉ៃនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១៥០ដើម ច្រេស១០០ដើម គ្រញូង៥០ដើម បេង១០០ដើម កកោះ១០០ដើម គគីរ១០០ដើម ឈើទាល១០០ដើម ខ្នុរព្រៃ៥០ដើម ក្របៅ៥០ដើម រាំងទឹក១០០ដើម ប្រាំដំឡឹង៥០ដើម អង្គាបុស្ប៥០ដើម បូរព្រឹក្ស៥០ដើម ក្ងោកតូច៥០ដើម និងរំដួល២០ដើម។

ផ្តល់កូនឈើចម្រុះជូនលោកស្រី យក់ ប៊ុននី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៦៥០ដើម ដើម្បីយកទៅដាំនៅបរិវេណស្នងការនគរបាលខេត្តត្បូងឃ្មុំ។ កូនឈើទាំងនោះរួមមាន បេង៣០ដើម គ្រញូង៣០០ដើម ធ្នង់៣០០ដើម និងបេង៥០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

The APSARA National Authority distributed a total of 5,820 saplings from May 01 to June 09, 2025. The saplings had been distributed to local authorities, monks, private companies, and the residents.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos by Department of Water, Forestry and Infrastructure Management
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn