Tuesday, December 24, 2024
Latest:

ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024

Share Post:

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិ​សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។ នេះជាថ្ងៃទី៥ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាម​ការដ្ឋាននានា មុននឹងកិច្ចប្រជុំធំ​នៃគណៈកម្មាធិការអន្តរជាតិមួយនេះ ​រៀបចំធ្វើចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១៕

អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ

រូបភាព៖ សឿន ប៊ុនស៊រ

On December 5, 2024, the Adhoc experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) conducted a thorough inspection of ongoing conservation and development efforts at Phnom Bakheng and Ta Nei Temples. This is the fifth day that the experts have been inspecting work at various sites ahead of the main meeting of the international committee, scheduled for December 11-13, 2024, which is the 39th Technical Session and the 31st Plenary Session.

Article: Office of Communication

Photos: Soeun Bunsor

Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn