Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរាដាក់ដំណើរការជណ្ដើរឡើងចុះរួតបាកាននៅជ្រុងអាគ្នេយ៍ -APSARA National Authority Unveils New Stairs to Angkor Wat’s Bakan Tower- 27 November 2024

Share Post:

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំ ដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះ​របស់ភ្ញៀវទេសចរ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។

បើតាមការបញ្ជាក់ពីលោក ទេស សុធីរ ការសាងសង់គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ លោក ទេស សុធីរ សំណូមពរឱ្យភ្ញៀវទេសចរ ឡើងចុះនៅរួតបាកានដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព។

គួរបញ្ជាក់ថា ជណ្ដើរចាស់ដែលនៅជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា និងភោគ ជា

On November 27, 2024, the APSARA National Authority celebrated the inauguration of new southeast stairs leading to the Bakan Tower of Angkor Wat Temple, enhancing accessibility for visitors.

Mr. Tes Sothy, Deputy Director of the Department of Tourism Development and Culture, announced that the new stairs have been constructed to facilitate tourist access to the Bakan Tower. The existing stairs on the northeast side will be dismantled to allow for restoration work on that terrace. The newly installed stairs measure 15 meters in length and 2.25 meters in width, with construction completed over a span of three months.

Mr. Sothy emphasized the sturdiness of the construction, which features a steel framework and wooden steps. The design has been carefully refined and colored to harmonize with the temple’s stonework. He urged visitors to exercise caution while using the stairs to ensure their safety.

As the northeast stairs are set for removal, the APSARA National Authority is collaborating with the Korea Heritage Agency on a project aimed at restoring the Bakan terrace.

Article: Neang Samnang
Photos: Yi Sotha and Phouk Chea
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn