អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការបន្តវេនដល់មនុស្សជំនាន់ក្រោយ។
ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់ទំនងជាមួយកំពែងប្រាសាទ។ កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។
និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូលរួមធ្វើកំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូលរួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការសិក្សាទ្រឹស្តីនៅក្នុងសាលា។
ចំណែកនិស្សិតបុរាណវិទ្យាឆ្នាំទី២ មួយរូបទៀត លោក ឡាំ យសោធរ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់រូបគាត់ ដែលបានចុះអនុវត្តមកធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះមកអនុវត្តផ្ទាល់នៅការដ្ឋានកំណាយបានធ្វើឱ្យរូបលោក បានយល់ដឹងពីរបៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ ការកត់ត្រា ការបែកចែកស្រទាប់ដី និងរៀបចំឯកសារជាដើម។ បង្កើនការយល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗក្នុងការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕
អត្ថបទ និងរូបភាព: លោក យី សុថា
The APSARA National Authority has partnered with Sophia University in Japan to enhance the training of human resources in archaeological excavations. This collaboration aims to share knowledge and ensure the passing down of skills to the next generation of archaeologists.
As part of this initiative, a joint excavation was conducted within the walls of the Banteay Kdei temple, situated on an ancient mound. The focus of the excavation, which commenced in August 2024, was to study the structure of the mound and its relationship to the temple wall.
Keo Chhonlyly, a third-year student from the Faculty of Archaeology at the Royal University of Fine Arts, shared her enthusiasm about participating in this excavation for the second consecutive year. She emphasized the importance of hands-on experience, stating that research excavations provide invaluable knowledge and practical experience that complement her theoretical studies.
Similarly, Lam Sothorn, a second-year archaeology student, expressed his excitement about his first research experience at an Angkor site. He noted that the practical exposure helped him understand critical processes such as dividing excavation pits, marking them, and documenting findings. This experience not only increased his awareness of archaeological research but also equipped him with new knowledge and skills that will enhance his future studies.
Article and Photos: Yi Sotha
Share:
Our Latest News
អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ-APSARA National Authority to restore the Tro Moung Temple- 05 November 2024
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។