ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។
បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។
លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា/ ជា សារិទ្ធ
A significant archaeological find has been made at the Banteay Prei Temple, where a sandstone door guardian statue (Dvarapala) was uncovered by the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority. The statue was located to the east of the temple’s second gate, buried under the ground approximately 80 centimeters.
Archaeologist Chea Sarith reported that the statue appears to have been dislodged due to the collapse of the gate’s upper structure. Despite this, the statue remains in relatively good condition. However, it was found head down facing west, with the body broken into six pieces, including damage to the neck, forearm, left side, waist, and below the knees of both legs. A part of its stick is also missing.
The statue is crafted in the Bayon style and stands about 1.60 meters tall.
Article: Chhay Phanny
Photos: Phouk Chea / Chea Sarith
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន-APSARA National Authority Meets with the Chinese Academy of Social Sciences - 26 March 2025
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន ដែលដឹកនាំដោយ ឯកឧត្តម Zhen Zhanmin អនុប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន។