៣ខែដើមឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរចំនួន២១៧ករណី -The Director General of the In the first three months of 2024, APSARA National Authority granted permission of 217 cases for home renovation in Angkor site- 25 March 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។

ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ អនុញ្ញាតចំនួន២៩ករណី ៣) ស្រុកពួក អនុញ្ញាត៤២ករណី ៤) ក្រុងសៀមរាប អនុញ្ញាតចំនួន៥៨ករណី ៥) ស្រុកបន្ទាយស្រី អនុញ្ញត៥៩ករណី ៦) ទីតាំងក្រៅឧទ្យានរមណីយដ្ឋានអង្គរ អនុញ្ញាត៤ករណី។

ស្តែងចេញពីសកម្មភាពទាំងនេះ  ក្រុមការងារសហគមន៍តែងតែចុះទៅតាមគោលដៅរបស់ខ្លួន ដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់ ថែមទាំងបាននាំយកថវិកាមួយចំនួន ជូនដល់ចាស់ជរា គ្មានទីពឹងនៅតាមមូលដ្ឋានគោលដៅជាដើម។ ទន្ទឹមនិងនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

The community team of the Department of Land Management, Urban Heritage and Community of APSARA Authority granted permission of 217 cases for home renovation in five districts of Angkor site.

According to the report of the community team, the permissions were 25 cases in Prasat Bakong district, 29 cases in Angkor Thom district, 42 cases in Puok district, 58 cases in Siem Reap City, 59 cases in Banteay Srei district, and 4 cases outside the Angkor Park.

It should be noted that all house renovation requests are free of charge.

Article and Photos: Department of Land Management, Urban Heritage and Community

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn