Sunday, May 19, 2024
Latest:

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែងរវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund – H.E. Dr. PHOEURNG Sackona presides over the Signing Ceremony of the U.S. Ambassadors Fund for Cultural Preservation 2023 Grant and the Phnom Bakheng Temple Restoration Project- 01 December 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy  និងលោកស្រី Ginevra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមក អាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឱ្យវិលត្រឡប់មកមាតុភូមិវិញផង។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជាពិសេស មិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ។

ចំណែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy មានប្រសាសន៍ថា មូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកបដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការ ជំរុញឱ្យគម្រោងនេះ ដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លែផ្កាគួរឱ្យជាទីមោទន។ ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិកមកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រាសាទភ្នំបាខែងកសាងឡើងតាំងពីឆ្នាំ៩០៧នៃគ្រីស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំងឱ្យឡើងទៅទស្សនាទេសភាពពេលថ្ងៃរៀបលិចព្រមទាំងជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី/ហាប់ គឹមអាន/ជា វណ្ណៈ

H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts presides over the Signing Ceremony of the U.S. Ambassadors Fund for Cultural Preservation 2023 Grant and the Phnom Bakheng Temple Restoration Project between U.S. Ambassador to Cambodia Patrick W. Murphy And Ms. Ginevra Boatto, Representative of the World Monument Fund on 01 December 2023.

H.E. Dr. PHOEURNG Sackona said that the United States not only assisted in the restoration of Phnom Bakheng and other temples in the Angkor site but also has assisted such as the project to repair the northern staircase of Preah Vihear Temple as well as return some ancient Khmer artifacts to Cambodia. H.E. Dr. PHOEURNG Sackona added that the cooperation of the U.S. aid provided great benefits between the two countries in the field of culture and, in particular, not only helped to repair the temple but also facilitated the retrieval of artifacts that Cambodia has lost for many years.

The U.S. Ambassador to Cambodia, Patrick W. Murphy, said that the Ambassador’s Foundation for Cultural Preservation and Phnom Bakheng Temple Restoration Project was a good project. We would like to thank the Ministry of Culture and Fine Arts and the APSARA National Authority for their cooperation in promoting this project to be highly effective and proudly fruitful. Continuing to support this project is a demonstration of the U.S. Government as well as the American people’s commitment to the preservation of Cambodia’s cultural heritage, which is a World Heritage Site.

Phnom Bakheng Temple was built in 907 AD during the reign of King Yasovarman I. This temple is located on the top of a natural mountain, located in the center of Angkor, between Angkor Wat and Angkor Thom, which is currently attracting tourists to enjoy the sunset view and it is a popular place for people to go for the exercise.

Article: Chhay Phanny
Photos: Hum Rithy / Hap Kim An / Chea Vannak

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn