ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។
បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នសម្រេចបានការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូលតាមមុខដំណថ្ម ដែលជាហេតុធ្វើឱ្យគ្រឹះចុះខ្សោយបន្តទៀត។
លោក សុភារិន ឱ្យដឹងទៀតថា ក្រោយពីជួសជុលពង្រឹងគ្រឹះរួចហើយ ក្រុមការងាររៀបចំដាក់ទ្រនាប់ជើងនាគ និងក្បាលនាគឡើងវិញ។ ដោយឡែកនៅក្នុងការងារនេះ ក៏ត្រូវរើបង្កាន់ដៃនាគប្រវែង១៥ម៉ែត្របន្ថែមទៀត៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
APSARA National Authority continues to restore the Naga balustrades at the southern ground floor of Angkor Wat
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority continues to repair the Naga balustrades for nearly 20 meters at the southern ground floor of Angkor Wat.
Archaeologist of the Department of Temple Preservation and Archeology, Mr. Say Sophearin, said that the restoration work has now been completed to strengthen the foundation of the stairs and the foundation of the Naga balustrades, which collapsed due to water flow. At the same time, the team also excavated the ground and restored the ancient water release system to prevent water from seeping through the stone gaps, which further weakened the foundation.
Mr. Sophearin added that after repairing and strengthening the foundation, the team will install the Naga balustrades back.
Article: Mr. Yi Sotha
Photos: Phouk Chea
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។