Thursday, December 26, 2024
Latest:

សូមភ្ញៀវទេសចរទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ-Tourists should be careful with monkeys in Angkor site 25 August 2023

Share Post:

សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។

ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍ គោលដៅប្រាសាទអង្ករវត្ត

Some monkeys at Angkor site, especially at Angkor Wat and Angkor Thom, have often bitten or snatched items from tourists. In fact, on 25 August 2023, the tourism agent team provided first aid to a 39-year-old Thai tourist, Mr. Jiraweth, who was bitten by a monkey at Angkor Wat.

Mr. Chan Samnang, head of the tourism agent team, said that after the monkey bit a guest, the team at the Angkor Wat provided first aid by wiping the wound and getting him vaccinated.

Mr. Chan Samnang added that in the past, some ferocious monkeys have bitten tourists, and travelers. Due to feeding food, the wild monkeys have been transformed into pets, and some monkeys have been released in the Angkor site without permission.

Article: Yi Sotha
Photos: Tourism agent team

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn