Monday, December 9, 2024
Latest:

អង្គការ Norwegian People’s Aid ចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ-Norwegian People’s Aid joins tree planting in Angkor- 24 August 2023

Share Post:

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃ ប្រទេសណ័រវេស ក្នុងឱកាសដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត។

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ចំនួន៩០នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃ បរិស្ថាន និងបង្កើតភាពបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ កែលម្អ តំបន់ពុំមាន របៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រម ទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល ចេញទៅរស់នៅ តំបន់ រុនតាឯក និងពាក់ស្នែង៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា

Norwegian People’s Aid joins tree planting in Angkor

On 24 August 2023, Norwegian People’s Aid, a demining organization of Norway, participated in tree planting south of Angkor Wat’s moat.

Ninety leaders and staff of Norwegian People’s Aid planted 180 trees and 300 square meters of grass in the Angkor site. This activity contributes to raising environmental value in the Angkor area, while the APSARA National Authority is preparing to improve the chaotic area by replanting trees and grass.

Mr. Chou Radina, Deputy Director of the Department of Water, Forestry and Infrastructure Management of the APSARA National Authority, said that by 2022, the APSARA National Authority has planted more than 48,788 trees and planted 35,531 square meters of grass on the land, where people volunteered to move from Angkor to live in the Run Ta Ek and Peak Sneng development areas.

Article: Neang Samnang
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn