ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច គួរឱ្យគយគន់នៅស្រះស្រង់ ជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរទស្សនា មិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀត – The spectacular sunrise and sunset view at Sras Srang is another new experience for tourists without having to deal with other tourists.-25 August 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរ និយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេសប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផង។ ទន្ទឹមនឹងនេះ នៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច បានយ៉ាងស្រស់ស្អាត មិនចាញ់នៅប្រាសាទអង្គរវត្ត ឬភ្នំប្រាសាទបាខែងឡើយ។

លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថានៅពេលព្រឹកព្រលឹម ពេលព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹក បញ្ចេញពន្លឺព័ណ៌មាសយ៉ាងស្រស់បំព្រង អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោ ឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់ មើលទៅស្រស់ស្អាតគួរជាទីគយគន់។ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត មានភាពខុសប្លែកពីនៅប្រាសាទអង្គរវត្តឬប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតឡើយ។

ស្រះស្រង់ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត។ មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕
អត្ថបទ៖នាយកដ្ឋាន ស្រាវ ជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ភ្នាក់ងារទេសចរណ៍

Sras Srang is a popular place for tourists to visit, especially the central temple of Sras Srang, the surrounding villages, and the nearby Banteay Kdei temple. Meanwhile, in the early morning and evening, Sras Srang is also a place where tourists can enjoy the view of sunrise and sunset beautifully, not inferior to Angkor Wat or Phnom Bakheng.

Mr. May Suraphirun, Head of the tourism agent team stationed at Banteay Kdei and Sras Srang temples, said that in the early morning, when the sun begins to rise, looking at the sky and the water, a beautiful golden glow. We can capture these images on the terrace with the lion standing facing the central temple of Sras Srang. The view of sunrise and sunset at Sras Srang can be another place to get a new experience that is different from Angkor Wat or Phnom Bakheng without interfering with other tourists.

Sras Srang is located in the east of Banteay Kdei temple, southwest of the eastern baray. It is 780 meters long and 380 meters wide and was excavated by Khmer ancestors in the late 12th and early 13th centuries during the reign of King Jayavarman VII.

Article: Department of Research, Training and Communication
Photos: Tourism Agent Team/Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn