្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងឥដ្ឋផ្នែក ខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានប្រមូល បំណែកឥដ្ឋដែលបាក់បែក និងពុកផុយមករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាប ទឹកនិងពពួកសត្វល្អិតផ្សេងៗ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ដែលមានអាយុកាលជាង១២០០ឆ្នាំមួយនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is repairing and strengthening the platform around the southwestern tower of the Lolei temple.
During the restoration work, the team collected the broken and rotten bricks, reassembled them, and used the mortar to fill in the gaps to prevent water seepage and other pests.
This is part of the conservation work that the APSARA National Authority has been carrying out regularly to preserve the 1,200-year-old Lolei temple, which will remain strong for a long time.
Article: Office of Communication
Photos: Mr. Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)