នៅវេលាម៉ោង ១២:៤៩នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ភ្នាក់ងារទេសចរណ៍ សហការជាមួយកម្លាំងនគរបាលទេសចរណ៍ និង នគរបាលការពារបេតិកភណ្ឌ បានប្រគល់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone XR ពណ៌ខ្មៅជូនភ្ញៀវទេសចរ ឈ្មោះ Gaud Eleanor អាយុ ១៥ឆ្នាំ ជនជាតិបារាំង ដែលគាត់បានជ្រុះ នៅចំណុចវាលស្មៅស្រះទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ថា ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានា។ នៅពេលបានឃើញរបស់ជ្រុះឬភ្លេច ភ្នាក់ងារទេសចរណ៍សហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់របស់របរទាំងនោះ និងតែងតែបានប្រគល់របស់របរទាំងនោះជូនទៅម្ចាស់ដើមវិញ៕
Tourism agents in cooperation with the tourism police and heritage protection police handed over a black iPhone XR that tourists dropped in Angkor
On October 27, 2022, the tourism agents in cooperation with the tourism police and the heritage protection police handed over a black iPhone XR to 15-year-old French tourist Gaud Eleanor. It was fallen on the grass at the southern pond of Angkor Wat.
It should be noted that the tourism agents often pick up some items that tourists have dropped or forgotten at the temples. When they see something lost or forgotten, they cooperate with the heritage protection police, and the tourism police to find the item’s owner and always return the item to the owner.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត- APSARA National Authority to restore the causeway at the second terrace of Angkor Wat - 21 January 2025
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។