Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក ដើម្បីឈានទៅរកការជួសជុលសំណង់បុរាណនោះឡើងវិញ-APSARA National Authority excavates the platform of Shiva linga on Phnom Bok to restore the ancient structure-22 September 2022

Share Post:

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀបចំផែនការ ជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។

លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហាឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ លោក ហួរ សុធន ឱ្យដឹងទៀតថា សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ១៩ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។ ក៏ប៉ុន្តែបច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ៩០ភាគរយ ហើយលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេ ដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ។ ដោយឡែក ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះដើមឈើ ឬសឈើបានចាក់ជ្រែកចូលថ្មដោយកង្វះការថែទាំ។

បុរាណវិទូរូបនេះ បន្តឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយសិក្សាពីរចនាសម្ពន្ធគ្រឹះនៃសំណង់តម្កល់លិង្គនេះ កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ ក្បឿង និងនាងច្រាលជាច្រើនដែលអាចបញ្ជាក់បានថាទីតម្កល់លិង្គនេះ ដើមឡើយ គេធ្វើអំពីឈើប្រក់ក្បឿងគ្របពីលើលិង្គ។ ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ ក៏ប៉ុន្តែ ការដ្ឋាននេះស្ថិតនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន ដែលអាចធ្វើឱ្យកម្លាំងមនុស្សពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម។

ពាក់ព័ន្ធនិងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១៕

អត្ថបទ៖ យី សុថា
រូបភាព៖ ថៃ យ៉ាម៉ង់

APSARA National Authority excavates the platform of Shiva linga on Phnom Bok to restore the ancient structure

The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is excavating the platform of a large Shiva linga on Phnom Bok to restore the ancient structure. Currently, the team is excavating and researching the structure before proceeding to the restoration plan of this archeological site.

Hour Sothoun, an archaeologist of the APSARA National Authority, said that the excavation started in early August 2022 and the research project will be completed by the end of September 2022. Mr. Hour Sothoun added that the ancient platform of Shiva linga is made of laterite, 19 meters long, 20 meters wide, and 3.5 meters high. And on the laterite platform, there is a long sandstone pedestal, which is 5.2 meters square for holding the Shiva linga with a diameter of more than 1 meter and a length of 4.2 meters. Today, however, the sandstone pedestal is almost 90 percent damaged, and the Shiva linga is severely damaged from the bottom to the top, breaking into several pieces. Mr. Hour Sothon concluded that the serious damage may have been caused by the bombing because the oldest French photographs taken during the French period show that this Shiva linga is as fragile as they are today. Later, the laterite was damaged by the ages and the stones fell in some corners, and the tree roots penetrated the stones due to lack of maintenance.

The archaeologist said that the team excavated the structure of this Shiva linga in the past and found many pieces of tiles and roof decorations that can confirm that there was a structure that was originally made of wood and tiles covering the linga. The team is studying techniques to restore this huge Shiva linga, but the site is located on a hill, difficult to transport any material, the stone also weighs tons, which can make it difficult for manpower to move to restore and so on.

There are no inscriptions or documents confirming the date of this huge Shiva linga on Phnom Bok, but according to the art style on the pedestal, it can be concluded that it would be built in the 10th century during the reign of King Yasovarman I.

Article: Yi Sotha
Photos: Thai Yaman

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn