Thursday, May 23, 2024
Latest:

ក្រុមការងារព្រៃឈើ បានកាត់ក្រីសម្អាតមែកដើមចាន់ ដែលបាក់នៅចំនុចរោងទោងខាងត្បូង ប្រាសាទតាព្រហ្ម-The APSARA’s forestry team to prune branches of the high-risk tree at Ta Prohm temple-05 September 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ក្រុមការងារព្រៃឈើ បានកាត់ក្រីសម្អាតមែកដើមចាន់ ដែលបាក់នៅចំនុចរោងទោងខាងត្បូង ប្រាសាទតាព្រហ្ម
នៅព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមកាងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីសម្អាតមែកដើមចាន់ ដែលបានបាក់នៅចំនុចរោងទោងខាងត្បូង នៃប្រាសាទតាព្រហ្ម។ ការងារកាត់ក្រីសម្អាតមែកដើមចាន់ ដែលបានបាក់នេះ ក្នុងគោលបំណងធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណៈជន និងប្រាសាទ ជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។
សូមជម្រាបផងដែរថា កន្លងមកនេះអាជ្ញាធរជាតិអប្សរាតែងតែជូនដំណឹងដល់សាធារណៈជន ស្តីពីការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសុវត្ថិភាពសាធារណៈ និងលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងបរិវេណប្រាសាទនានា៕
…..
The APSARA’s forestry team to prune branches of the high-risk tree at Ta Prohm temple
On​ 05 September 2022, the working team of the Department of Forestry Management, Cultural Landscape and Environment of APSARA National Authority prune the branches of the high-risk that at Ta Prohm temple. The work of pruning the branches of the high-risk tree ensures the safety of tourists, the public, and the temple to avoid any eventual danger.
It should be noted that APSARA National Authority has always informed the public about removing trees and pruning high-risk branches at temples in Angkor site for public safety and beautification.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn