Sunday, May 26, 2024
Latest:

ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត The causeway bridge of Angkor Wat

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត

ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានទទួលការជួសជុលមួយផ្នែកត្រង់គែមខាងត្បូងដោយសាលាបារាំងចុងបូព៌ា (EFEO) នៅឆ្នាំ១៩៥៤។ ចំណែកស្ថាប័នសូហ្វីយ៉ានៃប្រទេសជប៉ុនសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរួចរាល់ស្ពានហាលប្រវែង១០០ម៉ែត្រផ្នែកខាងកើត     ចន្លោះឆ្នាំ១៩៩៦ដល់ឆ្នាំ២០០៧ ដោយសហការ ជាមួយសាកលវិទ្យាល័យ   សូហ្វីយ៉ា។ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងជួសជុលស្ពានហាលខាងលិចចាប់ពី ឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ដោយ    សហការផ្នែកបច្ចេកទេសជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា។ ដោយយោងទៅតាមអនុសាន៍របស់ក្រុមអ្នកជំនាញ អាដហុកក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ លើកទី២៩កាលពីខែធ្នូ ឆ្នាំ២០១៧និងយោងតាមការសាកល្បងជួសជុលជញ្ជាំងស្ពានហាលប្រវែង៤ទៅ៥ម៉ែត្រដំបូងនឹងមិនតម្រូវឱ្យរុះរើថ្មជញ្ជាំងណាមួយឡើយ។

The causeway bridge of Angkor Wat

The causeway bridge of Angkor Wat was partially restored at the southern edge by EFEO in 1954. The Sofia Institute of Japan, in collaboration with the APSARA National Authority, completed the restoration of the 100-meter-long causeway bridge on the east side from 1996 to 2007. APSARA National Authority has planned to restore the causeway bridge of Angkor Wat from 2016 to 2020 in technical cooperation with Sofia University. According to the recommendations of the Adhoc Experts at the 29th ICC-Angkor Session in December 2017, and the first 4 to 5-meter-long restoration test, no stone blocks will be required to remove.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn