Sunday, December 8, 2024
Latest:

អាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវក្នុងរមណីយដ្ឋានអង្គរ-APSARA National Authority rehabilitates roads in Angkor site

នៅចុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលកែលម្អផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ផ្លូវក្នុងវង់តូចចាប់ពីមុខព្រះលានជល់ដំរីរហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។

Share Post:

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារកែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុងសងខាងការពារផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ ឯកឧត្តមបន្ថែមថា គម្រោងស្តារហេដ្ឋារចនាសម្ពន្ធផ្លូវឡើងវិញនេះ មិនត្រឹមតែគិតទៅលើគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងផ្តោតខ្លាំងទៅលើសោភ័ណភាពតាមដងផ្លូវផងដែរ។
ឯកឧត្តម អគ្គនាយករងបញ្ជាក់ថា ការរៀបចំកែលម្អនេះ ក៏ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរឆាប់ៗនាដើមឆ្នាំ២០២២ខាងមុខ ស្របតាមការរៀបចំរបស់រាជរដ្ឋាភិបាល ហើយក៏ជាផ្នែកមួយដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យទទួលបានអារម្មណ៍ស្រស់ស្រាយ សុវត្ថិភាព និងផាសុកភាពលើសពីមុន ព្រមទាំងបង្ហាញអំពីភាពរីកចម្រើនដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើក្នុងតំបន់រមណីយដ្ឋានអង្គរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហ៊ុ រិទ្ធី, ហាប់ គឹមអាន
….
APSARA National Authority rehabilitates roads in Angkor site
At the end of 2021, APSARA National Authority is undertaking the rehabilitation of the roads in Angkor site, especially the road of the Small Circuit from the Terrace of Elephants to Srah Srang and Angkor Wat.
H.E. Mr. Yit Chandaroath, Deputy Director-General of APSARA National Authority, said that the road rehabilitation project, including widening both sidewalks of the road, the total width of 6 meters, by concrete (AC), a total length of nearly 9 km. He added that the road rehabilitation project is not only focused on high quality but also the beautification of the roadsides.
H.E. Mr. Yit Chandaroath stated that this improvement is a preparation to welcome tourists to visit the Angkor site in early 2022 following the arrangement of the Royal Government of Cambodia and also to facilitate the travel of people and tourists alike. Tourists will feel refreshed, safe as well as to showcase the sustainable development that the APSARA National Authority has been doing in the Angkor site.
Article: Chhay Phanny
Photos: Hum Rithy, Hap Kim An

Share:

Facebook
Twitter
Pinterest
LinkedIn