Sunday, November 24, 2024
Latest:

News

NewsNews 2024

អាជ្ញាធរជាតិអប្សរាបណ្ដុះដើមត្នោត រាំង ស្ដៅ និងអំពិល ដាំតាមជើងទំនប់ និងបារាយណ៍- APSARA National Authority planting palm trees and other kinds of trees in the area of the dams and the barays-27 May 2024

ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះប្រភេទ រុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិលផងដែរ ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។

Read More
NewsNews 2024

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយប្រធាន SIAAP ក្នុងការដាក់ឱ្យដំណើរការគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)- Director General of APSARA National Authority discussed with President of SIAAP to launch Siem Reap Angkor Water Management Automated Assistance System Project (SDGERA)-26 May 2024

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក François Marie Didier ប្រធានសហជីព SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien)

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ សម្ពោធគម្រោងចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី- APSARA National Authority and GIZ to inaugurate the Water Purification Project at Banteay Srei Temple-26 May 2024

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធ និងប្រគល់ជូនប្រព័ន្ធចម្រោះទឹកស្អាត នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយ កាកសំណល់ និងការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ។

Read More
NewsNews 2024

អង្គរ និងវែស៊ៃ (Versailles ប្រទេសបារាំង) ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោង SDGERA- Angkor and Versailles (France) strengthen cooperation on SDGERA project-23 May 2024

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក François De Mazières អភិបាលក្រុងវែស៊ៃ និងជាប្រធានឧទ្យានវែស៊ៃ (Versailles Grand Parc) នៅសាលាក្រុងវែស៊ៃ ប្រទេសបារាំង

Read More
NewsNews 2024

អ្នកភូមិចំណុះជើងវត្តអាធ្វារៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមឿង តាមទំនៀមបុរាណ- Villagers living near Wat Athvea to hold a religious ceremony for Visak Bochea according to ancient tradition-23 May 2024

រយៈពេល៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមឿង តាមទំនៀមបុរាណដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសល់ដល់បុព្វការីជនទាំង៧សន្តាន ផ្តាច់កម្មផ្តាច់ពៀរសុំសេចក្តីសុខដោយប្រារព្ធភ្ជាប់នូវពិធីបុណ្យពិសាខបូជាផង។

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពី៖ ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ- APSARA National Authority is organizing an internal workshop on the implementation of an Environmental Management System for Angkor-22 May 2024

កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី៖ ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក មកពីនាយកដ្ឋាននានា សរុបចំនួន១០០នាក់។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ឈ្វេងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ។

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរានឹងតម្លើងស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិនៅរមណីយដ្ឋានអង្គរដោយសហការជាមួយសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង- APSARA National Authority to install automatic water management station at Angkor site in collaboration with the SIAVB, France-21 May 2024

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង  ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយ លោក Jean-Michel Bordes អគ្គនាយកSIAVB និង លោក Jacques Bellier ប្រធានសមាគមន៏ AGERA និង មន្រ្តីបចេកទេសរបស់ស្ថាប័ណ្ឌផ្សេងៗនៃគម្រោង«ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)»

Read More
NewsNews 2024

ការនិយមផលិត និងប្រើប្រាស់ធូបខ្មែរ ក្នុងកិច្ចពិធីនានារបស់អ្នកស្រុកអង្គរ- The production and use of Khmer incense in various ceremonies of Angkor residents-21 May 2024

បច្ចុប្បន្ននេះ ធូបខ្មែរនៅមានការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពិសេសអ្នកស្រុកអង្គរ ដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។

Read More
Archeology​ ConservationNewsNews 2024On-going Projects

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ- APSARA National Authority is repairing the terrace and the Naga balustrades at Banteay Samre temple-20 May 2024

ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ។

Read More
NewsNews 2024

វត្តព្រះឥន្ទទេព ក្នុងបរិវេណអតីតនៃក្រុងអង្គរធំ បំបួសកុលបុត្រ កុលធីតាចំនួន៥៤០រូប- Wat Preah En Tep in Angkor Thom ordained 540 young men and women-19 May 2024

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅវត្តព្រះឥន្ទទេព នៅក្នុងបរិវេណនៃអតីតក្រុងអង្គរធំ បានប្រារព្ធធ្វើពិធីបុណ្យពិសាខបូជា ដោយក្នុងនោះមានកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន៥៤០រូប ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណាដែលចង់ស្វែងយល់អំពីព្រះធម៌ក្នុងព្រះពុទ្ធសាសនា និងអប់រំផ្លូវចិត្ត ផ្លូវកាយ សម្រាប់បំភ្លឺផ្លូវទៅអនាគត។

Read More